ការចាប់ផ្ដើម
តើ GST ជាអ្វី?
ពន្ធដារលើសេវាកម្ម និងទំនិញ (GST) គឺជាពន្ធដារចំនួន១០%លើសេវាកម្ម និងទំនិញសម្ភាៈភាគច្រើនដែលគេលក់ និងប្រើប្រាស់នៅក្នុងប្រទេសអូស្ដ្រាលី។ ប្រសិនបើលោកអ្នកបើកដំណើរការជំនួញអាជីវកម្ម លោកអ្នកត្រូវដឹងអំពីពន្ធដារ GST នេះ។
ប្រសិនបើលោកអ្នកបានចុះបញ្ជី ឬត្រូវតម្រូវឲ្យចុះបញ្ជីសម្រាប់ GST៖
- បញ្ចូលពន្ធ GST ទៅក្នុងតម្លៃលក់ដែលត្រូវបង់ពន្ធ ពេលលក់ទៅឲ្យអតិថិជនរបស់លោកអ្នក
- មិនត្រូវបញ្ចូលពន្ធ GST ទៅក្នុងតម្លៃឡើយ ប្រសិនបើការលក់នោះមិនតម្រូវឲ្យបង់ពន្ធ ‘GST-free’ ឬក៏មិនទាមទារយកពន្ធវិញ ‘input taxed’។
- ជាទូទៅ លោកអ្នកអាចទាមទារយកប្រាក់ពន្ធ GST វិញពីតម្លៃទំនិញ ដែលគេបានបញ្ចូលពន្ធនៅពេលលោកអ្នកទិញសម្រាប់ក្រុមហ៊ុនរបស់លោកអ្នក ប្រសិនបើការទិញទាំងនោះគឺប្រើសម្រាប់ការលក់ដែលមិនយកពន្ធ GST-free ឬដែលត្រូវបង់ពន្ធ។
ពន្ធដារ GST និងម្ហូបអាហារ
ប្រសិនបើលោកអ្នកលក់ម្ហូបអាហារក្នុងអាជីវកម្មរបស់លោកអ្នក លោកអ្នកត្រូវដឹងថាតើមុខម្ហូបអាហារណាខ្លះដែលត្រូវយកពន្ធ GST។
មិនមែនរាល់គ្រប់ការលក់មុខម្ហូបអាហារទាំងអស់ត្រូវតែបង់ពន្ធដារនោះទេ។ មុខម្ហូបអាហារខ្លះគ្មានការយកពន្ធដារ GST ទេ។ លោកអ្នកមិនត្រូវបញ្ចូលតម្លៃពន្ធ GST ទៅក្នុងការលក់មុខម្ហូបអាហារដែលគ្មានការយកពន្ធ GST ឡើយ។
ឧទាហរណ៍ខ្លះៗនៃភេសជ្ជៈ និងមុខម្ហូបអាហារដែលគ្មានការយកពន្ធដារ (GST-free)៖
- នំប៉័ង bread និងនំប៉័ងមិនដាក់សាច់ bread rolls ដែលគ្មានលាបជាតិផ្អែម ឬដាក់សាច់/ស្នូល
- គ្រឿងធ្វើម្ហូបដូចជាម្សៅ, ស្ករស, និងគ្រឿងធ្វើនំ
- ខ្លាញ់ និងប្រេងសម្រាប់ចម្អិនអាហារ
- ទឹកដោះគោមិនដាក់រស់ជាតិ, ខ្លាញ់ទឹកដោះគោ (cream), ដុំ/បន្ទះឈីស៍ (cheese) និងស៊ុត
- គ្រឿងទេស និងទឹកជ្រលក់
- ទឹកបន្លែ ឬផ្លែឈើច្របាច់ដែលមានចំណុះយ៉ាងតិច៩០%ជាទឹកបន្លែ ឬផ្លែឈើសុទ្ធ
- ទឹកដបសម្រាប់ទទួលទាន
- តែ និងកាហ្វេ (លើកលែងតែកាហ្វេ ឬទឹកតែ ដែលគេអាចទទួលទានបានភ្លាមៗ)
- អាហារទារក និងផ្សៅទឹកដោះគោ (សម្រាប់ក្មេងក្រោមអាយុ១២ខែ)
- សាច់សម្រាប់មនុស្សទទួលទានអាហារ (លើកលែងតែអាហារញុំាលេងកំដរមាត់ ឬអាហារដែលគេបានត្រៀមរួច)
- បន្លែ, ផ្លែឈើ, ត្រី និងស៊ុប (ប៉ុន្ដែមិនមែនស៊ុបក្ដៅទេ)
- អាហារដំណាប់សម្រាបលាបនំប៉័ងដូចជាទឹកឃ្មុំ, ដំណាប់ផ្លែឈើ និងប៊័រចំរាញ់ធ្វើពីសណ្ដែកដី
- អាហារពេលព្រឹកធ្វើពីធញ្ញជាតិ (cereals)
- ទោះបីជាមុខម្ហូបអាហារខ្លះអាចគ្មានការយកពន្ធដារ GST មែន ប៉ុន្ដែវាអាចត្រូវគេយកពន្ធដែរនៅក្នុងកាលៈទេសៈខ្លះ។ ឧទាហរណ៍ នំប៉័ង bread rolls គ្មានការយកពន្ធដារទេ លើកលែងតែលោកអ្នកលក់វានៅក្នុងអាហារដ្ឋាន ហើយអតិថិជនរបស់លោកអ្នកទទួលទានវានៅក្នុងភោជនីយដ្ឋាន។
ឧទាហរណ៍ខ្លះៗនៃភេសជ្ជៈ និងមុខម្ហូបអាហារដែលគេយកពន្ធដារ៖
- ផលិតផលនំដុតដូចជា ប្រភេទនំ cakes, ប្រភេទនំ pastries និងប្រភេទនំ pies
- នំប៊ីស្គីត biscuits, នំ crispbread, នំ crackers, នំ pretzels, នំ cones និងនំពុម្ពផ្អែម wafers
- អាហារប្រៃតិចៗដែលគេញុំាលេងដូចជាបន្ទះ potato chips
- គ្រឿងផ្អែមដូចជា សុកូឡា chocolates, ស្ករគ្រាប់ lollies និងអាហារ muesli bars
- ការេមកី និងផលិតផលដទៃទៀតស្រដៀងគ្នា
- ភេសជ្ជៈ និងទឹកដោះគោដែលគេបន្ថែមរសជាតិដូចជា chocolate milk
- អាហារចម្រុះដាក់ចានធំ food platters សម្រាប់ចែកគ្នា
- មុខម្ហូបអាហារដែលគេតៀមរួចស្រាប់សម្រាប់បរិភោគដូចជា sushi, ការី និងមុខម្ហូបលាយបាយ
- រាល់ម្ហូបអាហារ និងភេសជ្ជៈទាំងអស់ដែលគេទទួលទាននៅតាមហាងដូចជាភោជនីយដ្ឋាន និងហាងកាហ្វេ
- រាល់មុខម្ហូបអាហារក្ដៅៗទាំងអស់ដែលគេទិញវិចខ្ចប់ take-away
- អាហារដែលមិនសម្រាប់មនុស្សទទួលទាន ឧទាហរណ៍ដូចជាអាហារpet food សម្រាប់សត្វគេចិញ្ចឹមជាមិត្ដ
- មុខម្ហូបអាហារដែលជា ឬក៏ស្រដៀងនឹងអាហារដែលគេរាយបញ្ជីជាក់លាក់នៅក្នុងច្បាប់ពន្ធដារ GST ដែលគេត្រូវយកពន្ធ
- ភេសជ្ជៈ និងគ្រឿងផ្សំធ្វើភេសជ្ជៈដែលគេមិនរាយបញ្ជីនៅក្នុងច្បាប់ពន្ធដារ GST ដែលគេមិនយកពន្ធ
- ផលិតផលផ្សេងៗដែលគេមិនចាត់ទុកជាម្ហូបអាហារនៅក្នុងច្បាប់ពន្ធដារ GST រហូតដល់ពេលដែលគេចំរាញ់ ឬកែឆ្នៃហើយ។ ផលិតផលទាំងនេះរួមមាន៖
- សត្វមានជីវិតក្រៅពីសត្វមានសំបករឹងដូចជាបង្កង ក្ដាម ខ្យង ឬសិប្បសត្វដូចជាគ្រំ
- ធញ្ញជាតិ grain ដែលមិនទាន់កែឆ្នៃ ឬចំរាញ់រួចដូចជាធញ្ញជាតិ cereal ឬស្ករអំពៅ
- រុក្ខជាតិរស (ឧទាហរណ៍ដូចជាគ្រាប់ស្ពៃ lettuce ឬក៏កូនជីបន្លែដែលគេដាក់ផើង)
សូមអានផងដែរ៖
ពន្ធដារ GST និងបណ្ដាញផ្គត់ផ្គង់ស្បៀងអាហារ
មានការយកពន្ធដារនៅតាមដំណាក់កាលជាក់លាក់ខ្លះនៅក្នុងបណ្ដាញសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ (food supply chain)។ នៅពេលខ្លះមានការយកពន្ធដារ GST នៅពេលដែលមានការផ្គត់ផ្គត់ផលិតផលដែល៖
- មិនសម្រាប់ការទទួលទានរបស់មនុស្សនៅក្នុងដំណាក់កាលជាក់លាក់នៅក្នុងបណ្ដាញផ្គត់ផ្គង់ស្បៀង ឬ
- ត្រូវយកពន្ធទៅតាមច្បាប់ពន្ធដារ GST។
ប្រសិនបើអាជីវកម្មរបស់លោកអ្នកចុះបញ្ជីយកពន្ធដារ GST លោកអ្នកអាចទាមទារយកពន្ធ GST credits វិញសម្រាប់ពន្ធដារ GST ទាំងឡាយណាដែលបានបង់ នៅពេលលោកអ្នកទិញអាហារទាំងនោះសម្រាប់អាជីវកម្មរបស់លោកអ្នក។
លោកអ្នកមិនអាចទាមទារយកពន្ធ GST credits បានឡើយសម្រាប់មុខម្ហូបអាហារដែលគេផ្គត់ផ្គង់សម្រាប់ចំណាយលើការសប្បាយ (entertainment expense) ប្រសិនបើលោកអ្នកមិនអាចទាមទារយកវាមកវិញបានទេសម្រាប់ការបញ្ចុះចំណូលពន្ធដារលើអាហារទាំងនោះ។
ឧទាហរណ៍៖ តើពេលណាគេចាប់ផ្ដើមយកពន្ធដារ GST នៅក្នុងបណ្ដាញសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ?
កន្លែងដាំកូនរុក្ខជាតិលក់គ្រាប់ស្ពៃ lettuce ទៅឲ្យអ្នកដាំដំណាំដែលចុះបញ្ជីបង់ពន្ធ GST។ គ្រាប់ពូជទាំងនេះគឺជាការលក់ដែលត្រូវបង់ពន្ធ ដោយសារតែរុក្ខជាតិទាំងនោះស្ថិតនៅក្រោមការធ្វើកសិកម្មប្រមូលផល។
កន្លែងលក់កូនរុក្ខជាតិយកថ្លៃពន្ធ GST ពីអតិថិជន ហើយបង់ពន្ធនោះមកឲ្យយើង។
អ្នកដាំដំណាំអាចទាមទារយកពន្ធ GST credit វិញសម្រាប់ពន្ធ GST ដែលគេបានបញ្ចូលនៅក្នុងតម្លៃនៃគ្រាប់រុក្ខជាតិទាំងនោះ។
អ្នកដាំដំណាំដាំដុះស្ពៃ lettuce រួចប្រមូលផល ហើយលក់ទៅឲ្យទីផ្សារបន្លែបោះដុំ។ ការលក់ស្ពៃ lettuce ពីសំណាក់អ្នកដាំដំណាំគឺមិនគិតពន្ធដារទេ GST-free ដោយសារឥឡូវផលស្ពៃនោះគឺជាអាហារសម្រាប់មនុស្សទទួលទាន ហើយការលក់នោះគឺមិនតម្រូវឲ្យបង់ពន្ធទេ។
កន្លែងទីផ្សារបោះដុំបន្លែលក់ស្ពៃ lettuce ដែលមិនមានការយកពន្ធ GST ទៅឲ្យផ្សារ Supermarket។ ផ្សារ Supermarket លក់ស្ពៃ lettuce ដែលមិនមានការយកពន្ធទៅឲ្យអតិថិជន។
End of exampleទីកន្លែងដែលមានម្ហូបអាហារលក់ និងទទួលទានប៉ះពាល់ដល់ការយកពន្ធ GST
រាល់ភេសជ្ជៈ និងម្ហូបអាហារដែលគេលក់សម្រាប់ការទទួលទាននៅកន្លែងលក់គឺជាការលក់ដែលត្រូវបង់ពន្ធដារ។ នេះមានន័យថា តម្លៃដែលលោកអ្នកយកពីអតិថិជនសម្រាប់ភេសជ្ជៈ និងអាហារគឺរួមបញ្ចូលពន្ធ GST ហើយលោកអ្នកត្រូវតែបង់ពន្ធ GST មកឲ្យយើង ប្រសិនបើលោកអ្នកលក់ភេសជ្ជៈ និងអាហារនៅតាមកន្លែងដូចខាងក្រោម៖
- ភោជនីយដ្ឋាន ឬហាងកាហ្វេ, កន្លែង ឬស្ដង់លក់គ្រឿងញុំាលេង, សណ្ឋាគារ, ក្លឹប, កាណូត, កន្លែងដែលគេជួលសម្រាប់រៀបចំពិធីការ និងទីធ្លានៅជុំវិញកន្លែងលក់ទាំងនេះ
- ទីកន្លែងដែលពាក់ព័ន្ធនឹងការកម្សាន្ដកាយ, កន្លែងលេងកីឡា ឬកន្លែងសប្បាយដូចជា
- កន្លែងលេងកីឡា
- កន្លែងវាយកូនហ្គោល
- កន្លែងហាត់ប្រាណ gyms
- កន្លែងប្រណាំងសត្វ
- កន្លែងសម្ដែងសិល្បៈ
- សារៈមន្ទីរ
- សាលពិព័រណ៍
- រោងភាពយន្ដ
- សួនលេងកម្សាន្ដសប្បាយ
នៅក្នុងករណីមួយចំនួន ស្ថាប័នសប្បុរស (charitable institutions), មូលនិធិសប្បុរស (charitable funds), អង្គការស្ថាប័នដែលជួយបញ្ចុះពន្ធតាមរយៈការបរិច្ចាគទាន (gift deductible entities) និងសាលារៀនរបស់រដ្ឋនានា (ឧទាហរណ៍ កន្លែងលក់ម្ហូបដល់សិស្ស) ដែលលក់អាហារសម្រាប់ការប្រមូលថវិកាជំនួយសប្បុរស ឬស្ថាប័នស្រដៀងនេះ អាចចាត់ទុកការលក់ម្ហូបអាហារជា ‘input taxed” ដោយគ្មានការយកពន្ធដារ GST។
ឧទាហរណ៍មួយចំនួន
ហាងធ្វើនំប៉័ងរបស់អ្នកស្រី Anh
អ្នកស្រី Anh លក់នំប៉័ង bread និងនំប៉័ងធម្មតា plain bread rolls នៅហាងរបស់អ្នកស្រី ដោយមិនមានស្នូលជាតិផ្អែម ឬលាបអ្វីពីលើទេ។ អ្នកស្រីលក់នំប៉័ងទាំងនេះទៅឲ្យអតិថិជនក្នុងន័យថា អតិថិជនទាំងនោះទិញហើយ នឹងញុំានំទាំងនោះនៅទីកន្លែងផ្សេង។ អ្នកស្រីមិនចាំបាច់យកពន្ធ GST ពីអតិថិជនរបស់អ្នកស្រីឡើយ។
ភោជនីយដ្ឋានរបស់លោក Iman
លោក Iman លក់នំប៉័ងធម្មតា plain bread rolls នៅភោជនីយដ្ឋានរបស់លោក។ គេបម្រើម្ហូបអាហារទាំងនេះនៅក្នុងភោជនីយដ្ឋាន ហើយម្ហូបទាំងនេះត្រូវបរិភោគនៅក្នុងភោជនីយដ្ឋាននោះ។
លោក Iman យកពន្ធ GST ពីអតិថិជនរបស់លោក ហើយលោកត្រូវបង់ពន្ធ GST នោះមកឲ្យយើង។
រថយន្ដធ្វើកាហ្វេលក់របស់លោក Ali
លោក Ali ដំណើរការអាជីវកម្មលក់កាហ្វេចល័តតាមរថយន្ដ។ លោកបើកបររថយន្ដរបស់លោកទៅលក់កាហ្វេនៅតាមព្រឹត្ដិការណ៍ និងពិធីបុណ្យផ្សេងៗ។ លោកលក់ភេសជ្ជៈដូចជា កាហ្វេ, ទឹកតែ និងទឹកសុកូឡាក្ដៅៗ។ លោកក៏លក់ទឹកដបផងដែរ។ ទឹកតែ, កាហ្វេ និងទឹកសុកូឡាក្ដៅៗទាំងនេះគឺត្រូវបង់ពន្ធដារដោយសារទឹកទាំងនេះ ‘ត្រូវគេធ្វើរួចហើយស្រាប់សម្រាប់ការទទួលទាន’។ ទឹកដបក៏ត្រូវបង់ពន្ធដារដែរ ដោយសារគេលក់វាក្នុងន័យថា អតិថិជននឹងទទួលទានទឹកទាំងនោះនៅឯព្រឹត្ដិការណ៍នោះ។
លោក Ali យកពន្ធ GST ពីអតិថិជនរបស់លោក ហើយលោកត្រូវបង់ពន្ធ GST នោះមកឲ្យយើង។
តូបលក់ទឹកផ្លែឈើរបស់អ្នកស្រី Haruka
អ្នកស្រី Haruka ដំណើរការតូបលក់ទឹកផ្លែឈើនៅក្នុងទីធ្លាលក់ម្ហូបអាហារ food court។ អ្នកស្រីលក់ទឹកផ្លែឈើ១០០%, ទឹកក្រឡុក និងទឹកដប ហើយទាំងអស់នេះគឺត្រូវបង់ពន្ធ ដោយសារអាហារទាំងនេះគេទិញទៅក្នុងន័យទទួលទាននៅក្នុងទីធ្លាលក់អាហារនោះ។
អ្នកស្រី Haruka យកពន្ធ GST ពីអតិថិជនរបស់អ្នកស្រី ហើយត្រូវបង់ពន្ធ GST នោះមកឲ្យយើង។
End of exampleព័ត៌មានបន្ថែម
ចំពោះព័ត៌មានបន្ថែម៖
- សូមបើកមើលវ៉ិបសាយថ៍របស់យើងនៅ
- ទូរសព្ទ
- សេវាកម្មបកប្រែភាសា Translating and Interpreting Service (TIS) តាមលេខ 13 14 50
- 13 28 66 រវាងម៉ោង៨ព្រឹក និងម៉ោង៦ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
- មកជួបជាមួយយើងខ្ញុំ
- និយាយជាមួយនឹងភ្នាក់ងារពន្ធដារ ឬ BAS របស់លោកអ្នក។
Helping small business operators from non-English speaking backgrounds understand what food is GST-free and what is taxable.Ftable