ព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នកប្រៀបបីដូចជាអត្តសញ្ញាណអ្នកអីចឹងគឺ មានតម្លៃណាស់។
លោកអ្នកប្រើព័ត៌មានទាំងនេះ ហើយបញ្ជាក់ថាលោកអ្នកជានរណា។ ហើយចូលទៅមើលទិន្នន័យមានដូចជា៖ គណនីធនាគារ ប្រាក់កម្ចីនិង ការប្រកាសពន្ធដារ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកគឺជារឿងសំខាន់។ ប៉ុន្តែតើអ្នកដឹងទេថាអ្នកត្រូវការពារអ្វីខ្លះ?
ព័ត៌មានផ្ទាល់ខ្លួន រួមមាន៖ ឈ្មោះរបស់លោកអ្នក អាសយដ្ឋាន ថ្ងៃខែកំណើត ព័ត៌មានពីឥតណទាន ព័ត៌មានពី myGovExternal Link លេខពន្ធដារ នង ព័ត៌មានពីអាជ្ញាប័ណ្ណបើកបរ
បើគ្មានការការពារត្រឹមត្រូវទេនោះ គេអាចលួចព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបាន។
ឧទាហរណ៍ ចោរលួចទិន្ន័យអាចបន្លំដោយបង្កើតឲ្យមានដំណើរការជ្រើសរើសបុគ្គលិកធ្វើការ ដើម្បីសាកសួរព័ត៌មាន ដូចាលេខពន្ធដាររបស់អ្នកជាដើម។
ចោរលួចទិន្ន័យក៏អាចអ៊ីមែលលោកអ្នក មកគោះទ្វារដល់ផ្ទះ ហើយប្រមូលយកព័ត៌មានលោកអ្នកតាមការផ្សាយពាណិជ្ជកម្មលើអ៊ិនអើរណិត។
មានដូចជាការចាក់សោផ្ទះ ឬការបិទបាំងលេខកូដសម្ងាត់របស់លោកអ្នកនៅពេលប្រើម៉ាស៊ីន ATM ដោយត្រូវចាត់ទុកថា ការការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក គឺជាទង្វើមួយនៃការងារប្រចាំថ្ងៃរបស់លោកអ្នក។ តទៅនេះ គឺជាឱវាទខ្លះៗសម្រាប់លោកអ្នកអនុវត្ត។
- ទីមួយ ចូរកុំដាក់លេខពន្ធដារបស់លោកអ្នកនោះប្រវត្តិរូបការងារលោកអ្នក ហើយផ្ដល់លេខពន្ធដារនោះ តែនៅក្រោយពេលដែលលោកអ្នកចូលធ្វើការងារ។
- មិនត្រូវចែកចាយលេខពន្ធដារលោកអ្នកនៅតាមបណ្ដាញសង្គមឡើយ
- បើសិនជាស្ថានភាពសម្ព័ន្ធមេត្រីមានការផ្លាស់ប្ដូរ ចូរគិតអំពីការដូរលេខកូដសម្ងាត់ទាំងឡាយណាដែលលោកអ្នកមានជាមួយគូចាស់។
- ហើយបើសិនជាលោកអ្នកប្រើទីភ្នាក់ងារពន្ធដារ សូមឆែកមើលឲ្យប្រាកដថា ទីភ្នាក់ងារនោះ មានការចុះឈ្មោះត្រឹមត្រូវ។
សូមចូលមើល ato.gov.au/identitycrime ដើម្បីរកមើលឱវាទណែនាំថែមទៀត។ ការការពារព័ត៌មានរបស់លោកអ្នក គឺជាការការពារខ្លួនលោកអ្នកផ្ទាល់។
Information relating to identity crime and protecting yourself from identity crime.