សូមយល់ដឹងពីការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក អ្វីដែលយើងសួរអំពីអ្នក និងជម្រើសនានា បើសិនអ្នកមិនពេញចិត្ត។
នៅលើទំព័រនេះ
- អំពីធម្មនុញ្ញរបស់យើង
- ការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក
- អ្វីដែលយើងសួរអំពីអ្នក
- ជំហានផ្សេងៗដែលអ្នកត្រូវធ្វើតាមក្នុងករណីអ្នកមានបំណងឱ្យយើងពិនិត្យឡើងវិញនូវសេចក្តីសម្រេច
- ក្នុងករណីអ្នកមិនពេញចិត្តនឹងសេវាកម្មរបស់យើង សូមអនុវត្តតាមជំហាននានា
- វិធីទំនាក់ទំនងមកកាន់យើង
អំពីធម្មនុញ្ញរបស់យើង
យើងគ្រប់គ្រងសេវាកម្មពន្ធដារ ប្រាក់សោធនិវត្តន៍ និងចុះបញ្ជីអាជីវកម្មនៅប្រទេស អូស្រ្តាលី។ យើងក៏ជួយប្រគល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនដល់សហគមន៍ដែរ។
សេវាកម្មរបស់យើងមានសារសំខាន់ក្នុងការគាំទ្រជីវភាពរស់នៅក្នុងប្រទេសអូស្រ្តាលី ដូចជាការថែទាំសុខភាព ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។
អ្នកមានតួនាទីរួមចំណែកដើម្បីសម្រេចកិច្ចការនេះបាន។ ពេលខ្លះអ្នកមានកាតព្វកិច្ចធ្វើការជាមួយយើង។
យើងចង់ធានាផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈនិងមានភាពងាយស្រួលគ្រប់ពេល។
ធម្មនុញ្ញនេះ៖
- ពន្យល់អំពីអ្វីដែលអ្នកអាចរំពឹងទុកនៅពេលធ្វើការជាមួយយើង
- អនុវត្តចំពោះគ្រប់បុគ្គលដែលធ្វើការជាមួយយើង
- ផ្អែកលើច្បាប់ ក្រម និងគោលការណ៍ ដែលយើងទាំងពីរភាគីត្រូវគោរពតាម។
ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់យើងឬយល់ថាសេចក្តីសម្រេចនោះមិន ស្របតាមធម្មនុញ្ញ អ្នកអាចធ្វើតាមជំហាននានាផងដែរ។
ការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក
ការប្រព្រឹត្តប្រកបដោយភាពត្រឹមត្រូវនិងសមហេតុផល
ទំនាក់ទំនងរបស់យើងជាមួយអ្នកត្រូវផ្អែកលើការគោរពនិងការទុកចិត្តគ្នាទៅវិញទៅមក។ យើងប្តេជ្ញាថានឹងធ្វើកិច្ចការទាំងអស់ប្រកបដោយគណនេយ្យភាព ភាពត្រឹមត្រូវ និងក្រម សីលធម៌។
យើងនឹង៖
- ប្រព្រឹត្តចំពោះអ្នកប្រកបដោយក្តីគោរព ការយកចិត្តទុកដាក់និងការគួរសម
- ធ្វើសកម្មភាពប្រកបដោយភាពស្មោះត្រង់និងភាពត្រឹមត្រូវ
- ប្រកាន់យកអព្យាក្រិត្យភាព និងសុចរិតភាព
- ចាត់ទុកអ្នកមានភាពស្មោះត្រង់ លុះត្រាតែមានមូលហេតុណាមួយនាំឱ្យគិតគូរ យើងនឹងផ្តល់ឱកាសឱ្យអ្នកបកស្រាយ
- ធ្វើការជាមួយអ្នកតំណាងដែលអ្នកបានជ្រើសរើស ដូចជាអ្នកផ្តល់ប្រឹក្សាវិជ្ជាជីវៈ។
សេវាកម្មប្រកបដោយវិជ្ជាជីវៈ
យើងដឹងថាសិទ្ធិនិងកាតព្វកិច្ចតាមផ្លូវច្បាប់របស់អ្នកអាចមានភាពស្មុគស្មាញ។ យើងមាន បំណងផ្តល់ព័ត៌មាននិងសេវាកម្មដែលអាចទុកចិត្តបាន អាចប្រើប្រាស់បាន និងមាន ប្រយោជន៍ដើម្បីជួយអ្នកឱ្យយល់ដឹងពីសិទ្ធិនិងបំពេញកាតព្វកិច្ចរបស់ខ្លួន។
យើងនឹង៖
- ឆ្លើយតបនិងផ្តល់ព័ត៌មានដែលត្រឹមត្រូវនិងងាយយល់ឱ្យបានទាន់ពេលវេលា
- ធ្វើការងារជាមួយសហគមន៍ក្នុងការរៀបចំផលិតផលនិងសេវាកម្មឱ្យមានភាព ងាយស្រួលប្រើប្រាស់និងប្រកបដោយបរិយាប័ន្ន
- ផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល លើកលែងតែករណីដែលមានវិធីសាស្រ្តផ្សេង ណាមួយសមរម្យជាងនេះ។
ការគាំទ្រនិងការផ្តល់ជំនួយ
យើងយល់ដឹងថាមនុស្សអាចត្រូវការជំនួយផ្សេងៗគ្នាក្នុងកាលៈទេសៈផ្សេងគ្នា នៅពេល ផ្សេងៗគ្នា។ យើងដឹងថាអ្នកអាចជួបការលំបាកក្នុងការបំពេញកាតព្វកិច្ច ប្រសិនបើអ្នកកំពុងទទួលភាពងាយរងគ្រោះ ជួបគ្រាលំបាក ឬទទួលផលប៉ះពាល់ដោយសារព្រឹត្តិការណ៍ វិបត្តិនានា។ យើងនឹងព្យាយាមជួយអ្នកក្នុងការបំពេញកាតព្វកិច្ច ក្នុងខណៈដែលយើង មិនអាចដកកាតព្វកិច្ចនោះរបស់អ្នកចេញបានក្នុងករណីភាគច្រើន។
យើងនឹង៖
- ស្តាប់ពីស្ថានភាពរបស់អ្នកនិងយកមកពិចារណាតាមដែលយើងអាចធ្វើបាន
- ផ្តល់ការគាំទ្រអំឡុងពេលមានព្រឹត្តិការណ៍វិបត្តិនិងគ្រាលំបាកផ្សេងៗ
- ផ្តល់ជំនួយប្រសិនបើអ្នកត្រូវការជំនួយដើម្បីយល់ដឹងនិងទទួលបានសេវាកម្មរបស់យើង។
សន្តិសុខនៃទិន្នន័យនិងឯកជនភាពរបស់អ្នក
យើងទទួលខុសត្រូវក្នុងការរក្សានូវព័ត៌មាននិងទិន្នន័យរបស់អ្នកដោយប្រុងប្រយ័ត្នបំផុត។ យើងដឹងថាឯកជនភាព និងសន្តិសុខនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពិតជាមានសារ សំខាន់ក្នុងសម័យឌីជីថលទំនើប។
យើងនឹង៖
- គោរពឯកជនភាពរបស់អ្នក និងបញ្ចេញព័ត៌មានរបស់អ្នកក្នុងតែករណីមាន ការអនុញ្ញាតដោយច្បាប់។
- ប្រើប្រាស់សន្តិសុខបច្ចេកវិទ្យានិងការការពារអត្តសញ្ញាណ ជាច្រើនដំណាក់កាល ដើម្បីការពារនិងរក្សាសុវត្ថិភាពនៃទិន្នន័យនិងប្រតិបត្តិការតាម ប្រព័ន្ធអេឡិក ត្រូនិករបស់អ្នក
- ទទួល ប្រើប្រាស់ និងចែករំលែកទិន្នន័យប្រកបដោយក្រមសីលធម៌និងស្របតាមច្បាប់សម្រាប់ការផ្តល់សេវាកម្មរបស់យើង។
ផ្តល់ដំណឹងជូនអ្នក
យើងប្តេជ្ញាចិត្តថានឹងធ្វើកិច្ចការជាមួយអ្នកនិងសហគមន៍ប្រកបដោយតម្លាភាពនិងគណនេយ្យភាព។
យើងនឹង៖
- ពន្យល់អំពីសេចក្តីសម្រេចរបស់យើង
- ជូនដំណឹងដល់អ្នកអំពីដំណើរការនៃករណីរបស់អ្នក
- ប្រាស្រ័យទាក់ទងនិងពន្យល់អំពីសិទ្ធិ កាតព្វកិច្ច និងពិនិត្យឡើងវិញនូវជម្រើសផ្សេងៗ
- អនុញ្ញាតឱ្យអ្នកចូលមើលព័ត៌មានរបស់អ្នកនិងព័ត៌មានដែលជួយយើងក្នុងការធ្វើ សេចក្តីសម្រេច នៅពេលសមស្រប។
អ្វីដែលយើងសួរអំពីអ្នក
អ្នកនឹងមានកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន អាស្រ័យលើស្ថានភាពរបស់អ្នក។
ផ្តល់ការគោរព ការយកចិត្តទុកដាក់និងការគួរសមចំពោះយើង។
ត្រូវមានសេចក្តីទៀងត្រង់និងគោរពតាមច្បាប់។
ឆ្លើយតបនឹងសំណួររបស់យើងឱ្យបានទាន់ពេលវេលានិងផ្តល់នូវព័ត៌មានដែលពាក់ព័ន្ធ ទាំងអស់មកយើង។ យើងអាចសួរសំណួរឬប្រមូលព័ត៌មានបន្ថែមដើម្បីធានាថាអ្វីដែល យើងយល់គឺត្រឹមត្រូវនិងស្ថិតក្នុងបច្ចុប្បន្នភាព។
សូមផ្តល់ដំណឹងមកយើងក្នុងករណីអ្នកមានអ្នកតំណាង។ អ្នកនៅតែទទួលខុសត្រូវក្នុងការ ធានាថាព័ត៌មានដែលអ្នកផ្តល់មកយើងគឺពិតជាត្រឹមត្រូវ។
បំពេញកាតព្វកិច្ចរបស់អ្នក រួមមានដាក់ពាក្យនិងការបង់ប្រាក់ឱ្យទាន់ពេលវេលា។ ក្នុងករណីអ្នកមិនអាចបំពេញកាតព្វកិច្ចបាន សូមផ្តល់ដំណឹងមកយើងឱ្យបានមុនកាលបរិច្ឆេទផុតកំណត់ នោះយើងអាចជួយអ្នកបាន។
រក្សានូវកំណត់ត្រាឱ្យបានល្អនិងផ្តល់មកយើងនៅពេលចាំបាច់។
រក្សានូវព័ត៌មានអំពីអត្តសញ្ញាណរបស់អ្នកឱ្យមានសុវត្ថិភាពនិងផ្តល់ដំណឹងមកយើង ក្នុងករណីមានការផ្លាស់ប្តូរ។
ជំហានផ្សេងៗដែលអ្នកត្រូវធ្វើតាមក្នុងករណីអ្នកមានបំណងឱ្យយើងពិនិត្យឡើងវិញនូវ សេចក្តីសម្រេច
ប្រសិនបើអ្នកយល់ថាការសម្រេចរបស់យើងអាចមានកំហុស យើងនឹងសហការជាមួយអ្នកដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស និងងាយដែលអាចធ្វើទៅបាន។
យើងមិនអាចកែប្រែច្បាប់បានឡើយ។ ប៉ុន្តែ យើងអាចជួយពន្យល់អំពីការអនុវត្តច្បាប់ចំពោះស្ថានភាពរបស់អ្នកបាន។
យើងនឹងបង្ហាញជម្រើសជូនអ្នក រួមមាន សិទ្ធិស្នើសុំឱ្យពិនិត្យឡើងវិញតាមផ្លូវច្បាប់ និងរបៀបដាក់ពាក្យបណ្តឹង។
ជាជំហានដំបូង ចូរពិភាក្សាអំពីបញ្ហារបស់អ្នកជាមួយយើងដើម្បីអាចដឹងថាតើយើងអាច ជួយដោះស្រាយបានឬទេ។ អ្នកអាចទទួលបាននូវព័ត៌មានទំនាក់ទំនងដោយឡែកមួយដែលអ្នកអាចនិយាយជាមួយបាន បើមិនដូច្នេះទេអ្នកអាចទាក់ទងមកយើងបាន។
អ្នកក៏អាចស្នើសុំឱ្យមានការពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់យើងច្រើនដោយបុគ្គលិកឯករាជ្យណាមួយដែលមិនពាក់ព័ន្ធនឹងសេចក្តីសម្រេចដើម។
ប្រសិនបើអ្នកមិនយល់ស្របនឹងការពិនិត្យផ្ទៃក្នុងរបស់យើង អ្នកអាចស្នើសុំឱ្យមាន ការពិនិត្យឡើងវិញដោយភាគីខាងក្រៅបាន។ ក្នុងករណីទូទៅ អ្នកត្រូវស្នើសុំឱ្យមានការ ពិនិត្យឡើងវិញផ្ទៃក្នុង និងបង្ហាញពីការមិនពេញចិត្តនូវលទ្ធផល មុនពេលស្នើសុំឱ្យភាគីខាង ក្រៅធ្វើការពិនិត្យឡើងវិញ។
អ្នកអាចមានជម្រើសផ្សេងៗក្នុងការស្នើសុំឱ្យមានការពិនិត្យឡើងវិញដោយភាគីខាងក្រៅ ដូចជាតុលាការ ឬសាលាក្តី អាស្រ័យលើប្រភេទនៃសេចក្តីសម្រេចដែលអ្នកជំទាស់។
ក្នុងករណីអ្នកមិនពេញចិត្តនឹងសេវាកម្មរបស់យើង សូមអនុវត្តតាមជំហាននានា
ការផ្តល់ដំណឹងអំពីការមិនពេញចិត្តរបស់អ្នកមានសារសំខាន់សម្រាប់យើងក្នុងការបន្តកែលម្អការផ្តល់សេវាកម្មរបស់យើង។
អ្នកអាចធ្វើតាមជំហានមួយចំនួន ប្រសិនបើយើងមិនបានបំពេញកិច្ចការដូចការរំពឹងទុក របស់អ្នក ឬអ្នកគិតថាយើងមិនបានគោរពតាមធម្មនុញ្ញរបស់យើង៖
- ជំហានដំបូង ចូរពិភាក្សាអំពីបញ្ហារបស់អ្នកជាមួយមន្រ្តី ATO ដែលនឹងព្យាយាមដោះស្រាយបញ្ហាជូនអ្នក។ អ្នកអាចទទួលបាននូវព័ត៌មានទំនាក់ទំនងដោយឡែកមួយដែលអ្នកអាចនិយាយជាមួយបាន បើមិនដូច្នោះទេអាចទាក់ទងមកយើងបាន។
- ប្រសិនបើអ្នកមិនពេញចិត្ត អ្នកអាចស្នើសុំនិយាយជាមួយអ្នកគ្រប់គ្រងបាន។
- ប្រសិនបើបញ្ហារបស់អ្នកនៅតែមិនអាចដោះស្រាយ អ្នកអាចផ្តល់មតិត្រឡប់ ដើម្បីកែលម្អការលំនាំការងាររបស់យើងឬអាចដាក់ពាក្យបណ្តឹង។
យើងពិនិត្យរាល់ពាក្យបណ្តឹងដោយម៉ត់ចត់និងមានបំណងដោះស្រាយឱ្យបានឆាប់រហ័សនិង ត្រឹមត្រូវ។
ការដាក់ពាក្យបណ្តឹងមិនមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយយើងនោះឡើយ។
ប្រសិនបើអ្នកមិនពេញចិត្តបន្ទាប់ពីការដាក់ពាក្យបណ្តឹងមកយើងហើយ អ្នកអាចទាក់ទង ទៅកាន់ អគ្គាធិការនៃក្រសួងពន្ធដារនិងមន្រ្តីស៊ើបអង្កេត និងទទួលពាក្យបណ្តឹងឯករាជ្យ ផ្នែកពន្ធដារExternal Link ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ។
អ្នកក៏អាចស្នើសុំសំណងជំងឺផ្លូវចិត្តពីយើង ក្នុងករណីអ្នក៖
- យល់ថាសកម្មភាពរបស់យើងបានផ្តល់បន្ទុកបន្ថែមលើការទទួលខុសត្រូវតាមផ្លូវច្បាប់
- បាត់បង់ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយសារកំហុសរដ្ឋបាលរបស់យើង។
វិធីទំនាក់ទំនងមកកាន់យើង
ប្រសិនបើអ្នកមានសំណួរឬក្តីបារម្ភផ្សេងៗស្តីពីការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក ឬចំណុច ដែលយើងសួរអំពីអ្នក សូមទាក់ទងមកយើង ឬអ្នកផ្តល់ប្រឹក្សាវិជ្ជាជីវៈ។
Know our commitments to you, what we ask of you and options if you are not satisfied.