ato logo
Search Suggestion:

ពន្ធ និងប្រាក់សោធននិវត្តន៍នៅប្រទេសអូស្ត្រាលី

What you need to know about tax and superannuation in Australia.

Last updated 2 October 2024

តួនាទីរបស់យើង

យើងជាការិយាល័យពន្ធដារអូស្ត្រាលី (ATO)។ តួនាទីរបស់យើងគឺគ្រប់គ្រងប្រព័ន្ធពន្ធដារ និងប្រាក់សោធននិវត្តន៍ (super) និងប្រព័ន្ធចុះបញ្ជីនានា។

ពន្ធបង់ថ្លៃសេវានានា និងហេដ្ឋារចនាសម្ព័ន្ធដូចជាសេវាដឹកជញ្ជូន និងសុខាភិបាល។ នេះផ្តល់ផលប្រយោជន៍ដល់ជនជាតិអូស្ត្រាលីទាំងអស់។

យើងចង់ធ្វើឱ្យពន្ធ និងប្រាក់សោធននិវត្តន៍មានលក្ខណៈងាយស្រួលដែលអាចធ្វើទៅបាន។

នៅលើគេហទំព័ររបស់យើង អ្នកនឹងរកឃើញព័ត៌មានអំពី៖

  • របៀបដែលប្រព័ន្ធពន្ធដារ និងប្រាក់សោធននិវត្តន៍ដំណើរការនៅក្នុងប្រទេសអូស្ត្រាលី
  • ការសិក្សា (សម្រាប់សិស្សបរទេស)
  • ការទទួលបានលេខឯកសារពន្ធ (TFN) និងការចាប់ផ្តើមការងារដំបូងរបស់អ្នក
  • ពន្ធ ប្រាក់សោធននិវត្តន៍ និងការចុះបញ្ជីសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
  • ការដាក់ការប្រកាសពន្ធរបស់អ្នក
  • ការពង្រីក និងការតាមដានប្រាក់សោធននិវត្តន៍របស់អ្នកសម្រាប់ការចូលនិវត្តន៍របស់អ្នក។

របៀបដែលពន្ធដំណើរការ និងមូលហេតុដែលយើងបង់ពន្ធ

Tax and Super Basics - Tax how it works 120x120px.png  

ការសិក្សានៅប្រទេសអូស្ត្រាលី

Tax and Super Basics - Studying in Australia 120x120px.png  

ការចាប់ផ្តើមការងារដំបូង

Tax and Super Basics - Starting your first job 120x120px.png  

ការទទួលបានប្រាក់ជាសាច់ប្រាក់

Tax and Super Basics - Getting paid in cash 120x120px.png  

សេដ្ឋកិច្ចចែករំលែក

Tax and Super Basics - Sharing economy 120x120px.png

ការចាប់ផ្តើមប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក

Tax and Super Basics - Starting your own business 120x120px.png

ការដាក់ការប្រកាសពន្ធរបស់អ្នក

Tax and Super Basics - Lodging your first tax return 120x120px.png

ជំនួយក្នុងការសងបំណុល‎

Tax and Super Basics - Help with paying debts 120x120px.png

 

ហេតុអ្វីប្រាក់សោធននិវត្តន៍មានសារៈសំខាន់

Tax and Super Basics - Super what is it 120x120px.png

រក្សាសុវត្ថិភាពពីការឆបោក

Tax and Super Basics - Getting paid in cash 120x120px.png

ការទទួលបានជំនួយ

Tax and Super Basics - Getting help 120x120px.png

ធនធាននានា

Tax and Super Basics - Resources 120x120px.png

ពេញចិត្តចង់ស្ដាប់ឬ? ចុចដើម្បីស្ដាប់ជា ភាសាខ្មែរ

សូមមើល សទ្ទានុក្រម របស់យើងស្តីពីពាក្យពន្ធ និងប្រាក់សោធននិវត្តន៍។

ប្រសិនបើអ្នកមិនយល់ព័ត៌មាននេះទេ អ្នកអាចនិយាយជាមួយភ្នាក់ងារសេវាកម្មពន្ធដារ ឬក៏ ទាក់ទងមកយើង

របៀបដែលពន្ធដំណើរការ និងមូលហេតុដែលយើងបង់ពន្ធតើពន្ធជាអ្វី?

ពន្ធគឺជាប្រាក់ដែលយើងប្រមូលក្នុងនាមរដ្ឋាភិបាល។ អ្នកប្រហែលជាចាំបាច់ត្រូវបង់ពន្ធ ប្រសិនបើអ្នកទទួលប្រាក់ចំណូលពី៖

  • ការងារ
  • ប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភពី Centrelink
  • ការប្រកបអាជីវកម្ម
  • ប្រភពផ្សេងៗទៀត (ដូចជាការប្រាក់ពីធនាគារ)។

ហេតុអ្វីបានជាយើងបង់ពន្ធ

ពន្ធដែលយើងប្រមូលបាន បង់សម្រាប់សេវានានាដូចជា៖

  • សុខភាព
  • អប់រំ
  • ការពារជាតិ
  • ផ្លូវថ្នល់ និងផ្លូវដែក
  • ប្រាក់សន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតពី CentrelinkExternal Link (ជាភាសាអង់គ្លេស) ។

តើខ្ញុំបង់ពន្ធដោយរបៀបណា?

ប្រសិនបើអ្នកធ្វើការឱ្យនិយោជកម្នាក់ ពួកគេនឹងដកពន្ធពីប្រាក់ឈ្នួល ឬបៀវត្សរ៍របស់អ្នក ហើយប្រគល់វាមកឱ្យយើង។

ប្រសិនបើអ្នកមានប្រាក់ចំណូលផ្សេងទៀត ដូចជាប្រាក់ចំណូលពីអាជីវកម្ម ឬការប្រាក់ពីធនាគារ អ្នកប្រហែលជាត្រូវបង់ពន្ធឱ្យយើង។ ប្រសិនបើអ្នកត្រូវការជំនួយ អ្នកអាចទាក់ទងមកយើង ឬក៏ភ្នាក់ងារសេវាកម្មពន្ធដារដែលបានចុះបញ្ជីស្របច្បាប់។

មនុស្សភាគច្រើន ត្រូវការដាក់ការប្រកាសពន្ធជារៀងរាល់ឆ្នាំដើម្បីប្រាប់យើងអំពីចំនួន៖

  • ប្រាក់ចំណូលដែលពួកគេរកបាន
  • ពន្ធដែលពួកគេបានបង់។

យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនា ថាតើអ្នកបានបង់ពន្ធតាមចំនួនត្រឹមត្រូវសម្រាប់ឆ្នាំនោះឬអត់។

ប្រសិនបើអ្នកបានបង់ពន្ធច្រើនពេក អ្នកនឹងទទួលប្រាក់សងមកវិញ។ ប្រសិនបើអ្នកមិនបានបង់ពន្ធគ្រប់គ្រាន់ទេ
អ្នកនឹងទទួលបានវិក្កយបត្រពន្ធដែលអ្នកនឹងត្រូវបង់ពេញ និងទាន់ពេលវេលា ដើម្បីជៀសវាងការគិតការប្រាក់។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ពន្ធ៖របៀបដំណើរការនៃពន្ធនិងមូលហេតុដែលយើងបង់ពន្
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4o59w6External Link (Duration: 00:01:30)

ការសិក្សានៅប្រទេសអូស្ត្រាលី

ប្រសិនបើអ្នកកំពុងសិក្សានៅប្រទេសអូស្ត្រាលីរយៈពេល6ខែ ឬក៏វែងជាងនេះ អ្នកអាចត្រូវបានចាត់ទុកថាជាអ្នកស្នាក់នៅក្នុងប្រទេសដែលត្រូវបង់ពន្ធ (ភាពរស់នៅក្នុងប្រទេសត្រូវបង់ពន្ធ)។ នេះមានលក្ខណៈខុសគ្នានឹងអ្នកស្នាក់រស់នៅក្នុងប្រទេសម្រាប់គោលបំណងទេសន្តរប្រវេសន៍។

ជាអ្នកស្នាក់នៅក្នុងប្រទេសដែលត្រូវបង់ពន្ធ មានន័យថា៖

  • អត្រាពន្ធលើប្រាក់ចំណូលរបស់អ្នក គឺដូចគ្នានឹងអ្នកមានសិទ្ឋិស្នាក់នៅអូស្ត្រាលីដែរ។ ជាទូទៅ អត្រានេះទាបជាង
    អត្រាពន្ធសម្រាប់អ្នកស្នាក់នៅមកពីបរទេស។
  • អ្នកមានសិទ្ធិទទួលបានផលប្រយោជន៍នានាពីប្រព័ន្ធពន្ធដារអូស្ត្រាលី ដូចជា៖    
    • កម្រិតប្រាក់ចំណូលដែលរួចផុតពីការបង់ពន្ធ
    • ការទូទាត់ពន្ធ

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការសិក្សានៅអូស្ត្រាលី
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4ohrb3External Link (Duration: 00:00:45)

 សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការចាប់ផ្តើមការងារដំបូងរបស់អ្នកនៅក្នុងប្រទេសអូស្ត្រាលី

មានកិច្ចការខ្លះៗដែលអ្នកត្រូវដឹង មុននឹងចាប់ផ្តើមការងារថ្មីរបស់អ្នក។

ទទួលបានលេខឯកសារពន្ធ មុនពេលអ្នកចាប់ផ្តើមធ្វើការ

លេខឯកសារពន្ធ (TFN) របស់អ្នកគឺជាលេខយោងផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ប្រព័ន្ធពន្ធដាររបស់យើង។ អ្នកគួរដាក់ពាក្យសុំ TFN របស់អ្នក មុនពេលអ្នកចាប់ផ្តើមការងារ ឬក៏បន្ទាប់ពីធ្វើការភ្លាម។ ប្រសិនបើអ្នកមិនមាន TFN ដើម្បីផ្តល់ជូននិយោជករបស់អ្នកទេ អ្នកនឹងត្រូវបង់ពន្ធច្រើនជាងធម្មតា។

វាឥតគិតថ្លៃដើម្បីទទួលបាន TFN។

រក្សា TFN របស់អ្នកឱ្យមានសុវត្ថិភាព

អ្នករក្សា TFN ដដែលសម្រាប់មួយជីវិតរបស់អ្នក ទោះបីអ្នកប្តូរឈ្មោះរបស់អ្នក ផ្លាស់ប្តូរការងារ ឬក៏ផ្លាស់ទៅរស់នៅរដ្ឋផ្សេង ឬបរទេសក៏ដោយ។

កុំឱ្យអ្នកណាម្នាក់ប្រើប្រាស់ TFN របស់អ្នកឱ្យសោះ - ទោះបីជាមិត្តភក្តិ ឬក៏សាច់ញាតិក៏ដោយ។

មិនត្រូវផ្តល់ TFN របស់អ្នកនៅក្នុងពាក្យសុំការងារធ្វើ ឬក៏នៅតាមអនឡាញដាច់ខាត។ អ្នកគួរផ្តល់ TFN របស់អ្នកទៅឱ្យតែនិយោជករបស់អ្នកប៉ុណ្ណោះ បន្ទាប់ពីចាប់ផ្តើមធ្វើការឱ្យពួកគេ។ នេះត្រូវបានធ្វើឡើងដោយការបំពេញទម្រង់បែបបទ សេចក្តីប្រកាសលេខឯកសារពន្ធ

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការចាប់ផ្តើមការងារដំបូងរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4ohec1External Link (Duration: 00:01:04)

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

នៅពេលអ្នកចាប់ផ្តើមធ្វើការ

នៅពេលអ្នកចាប់ផ្តើមធ្វើការ មានកិច្ចការមួយចំនួនដែលអ្នកត្រូវដឹង និងធ្វើ។

បំពេញសេចក្តីប្រកាសលេខឯកសារពន្ធ

និយោជករបស់អ្នកនឹងសុំឱ្យអ្នកបំពេញទម្រង់បែបទ សេចក្តីប្រកាសលេខឯកសារពន្ធ ដើម្បីប្រាប់ពួកគេអំពីព័ត៌មានផ្ទាល់ខ្លួន និង TFNរបស់អ្នក។

និយោជករបស់អ្នកប្រើប្រាស់សេចក្តីប្រកាសនេះ ដើម្បីគណនាចំនួនពន្ធដែលអ្នកត្រូវបង់។

អ្នកមានរយៈពេល28ថ្ងៃ ដើម្បីផ្តល់សេចក្តីប្រកាសនេះជូននិយោជករបស់អ្នក។ ប្រសិនបើអ្នកមិនផ្តល់ទេ ពួកគេនឹង
ត្រូវដកពន្ធច្រើនជាងធម្មតាពីបៀវត្សរ៍បស់អ្នក។

តើអ្នកនឹងត្រូវបង់ពន្ធប៉ុន្មាន?

និយោជករបស់អ្នកនឹងដកពន្ធពីបៀវត្សរ៍បស់អ្នក ហើយបញ្ជូនវាមកយើង។ នេះត្រូវបានគេហៅថា ‘ការដកហូតពន្ឋ
ទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន’។

ចំនួនពន្ធដែលអ្នកបង់គឺអាស្រ័យទៅលើ៖

  • ថាតើអ្នកជាអ្នកមានសិទ្ឋិស្នាក់នៅអូស្ត្រាលីដែលត្រូវបង់ពន្ធឬទេ
  • ចំនួនប្រាក់ចំណូលដែលអ្នករកបាន
  • ថាតើអ្នកមាន TFN ដែរឬទេ។

រៀងរាល់ឆ្នាំ មនុស្សភាគច្រើនត្រូវបំពេញ ហើយដាក់ការប្រកាសពន្ធលើប្រាក់ចំណូលជាមួយយើង។

ប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍ ឬ 'super' គឺជាប្រាក់និយោជករបស់អ្នកបង់ប្រាក់ចំណូលធម្មតារបស់អ្នកទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍មួយ ដែលអ្នកអាចជ្រើសរើសបាន។ អ្នកក៏អាចរួមចំណែកដល់ប្រាក់សោធននិវត្តន៍បស់អ្នកផងដែរ។ ប្រាក់សោធននិវត្តន៍របស់អ្នកកើនឡើងក្នុងអំឡុងជីវិតការងាររបស់អ្នក។ អ្នកប្រើប្រាស់ប្រាក់សោធននិវត្តន៍របស់អ្នក ដើម្បីចិញ្ចឹមជីវិតនៅពេលអ្នកចូលនិវត្តពីការងារ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការទទួលបានប្រាក់ជាសាច់ប្រាក់

និយោជកមួយចំនួននិយមបង់ប្រាក់ឱ្យអ្នកជាសាច់ប្រាក់ ជាជាងបង់ចូលទៅក្នុងគណនីធនាគាររបស់អ្នក។ ការធ្វើបែបនេះមិនមានបញ្ហាអ្វីទេ ប្រសិនបើពួកគេ៖

  • ដកចំនួនពន្ធត្រឹមត្រូវពីបៀវត្សរ៍បស់អ្នក ហើយផ្តល់វាមកយើង
  • ផ្តល់ដល់អ្នកនូវលិខិតបើកបៀវត្សរ៍ ដែលបង្ហាញពីចំនួនពន្ធដែលអ្នកបានបង់
  • បង់ចំនួនប្រាក់សោធននិវត្តន៍ត្រឹមត្រូវ ចូលទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក។

ប្រសិនបើពួកគេមិនធ្វើកិច្ចការទាំងនេះទេ អ្នកអាចទទួលបានបៀវត្សរ៍ និងប្រាក់សោធននិវត្តន៍តិចជាងចំនួនដែលអ្នកគួរទទួលបាន។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការចាប់ផ្តើមការងារដំបូងរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4ohwumExternal Link (Duration: 00:01:54)

 សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

សេដ្ឋកិច្ចចែករំលែក

ប្រសិនបើអ្នករកប្រាក់តាមរយៈសេដ្ឋកិច្ចចែករំលែក (ត្រូវបានគេស្គាល់ថាកម្មករធ្វើការក្រោមកុងត្រារយៈពេលខ្លី ឬ gig economy) ពន្ធលើប្រាក់ចំណូល និងពន្ធលើទំនិញ និងសេវាកម្ម (GST) អាចអនុវត្តចំពោះប្រាក់ចំណូលរបស់អ្នក។ នេះរួមមាន៖

  • ការជួលផ្ទះរបស់អ្នកទាំងអស់ ឬមួយផ្នែកតាមរយៈវេទិកានានាដូចជា Airbnb, Vrvo ឬ FlipKey
  • ការចែករំលែកទ្រព្យសម្បត្តិ រួមទាំងរថយន្ត ការ៉ាវ៉ាន ចំណតរថយន្ត និងកន្លែងផ្ទុក និងរបស់របរផ្ទាល់ខ្លួនតាមរយៈវេទិកានានាដូចជា Camplify, Uber Carshare និង Toolmates។ 
  • ការផ្តល់សេវាកម្មប្រកបដោយការច្នៃប្រឌិត ឬប្រកបដោយវិជ្ជាជីវៈ រួមទាំងការរចនាក្រាហ្វិក ការបង្កើតគេហទំព័រ និងការងារចម្លែកៗដូចជាការដឹកជញ្ជូន និងការផ្គុំគ្រឿងសង្ហារិមតាមរយៈវេទិកានានាដូចជា OneFlare, Mad Paws និង Airtasker។

ប្រាក់ចំណូលពីការដាក់រថយន្តជួល ដែលរកបានតាមរយៈវេទិកានានាដូចជា Uber, Didi, Shebah ឬ GoCatch គឺត្រូវបង់ពន្ធលើប្រាក់ចំណូល និង GST។ អ្នកបើកបរដែលជួលរថយន្តទាំងអស់ ត្រូវមានលេខអាជីវកម្មអូស្ត្រាលី (ABN) ហើយត្រូវចុះបញ្ជីសម្រាប់ GST។

ប្រសិនបើប្រាក់ចំណូលរបស់អ្នកត្រូវបានរួមបញ្ចូលក្នុងការប្រកាសពន្ធរបស់អ្នក អ្នកក៏អាចមានសិទ្ធិកាត់កងពន្ធសម្រាប់ការចំណាយដែលកើតឡើងទាក់ទងនឹងសេដ្ឋកិច្ចចែករំលែកផងដែរ។

ពេញចិត្តចង់ស្ដាប់ឬ?

Media: សេដ្ឋកិច្ចចែករំលែក
https://tv.ato.gov.au/ato-tv/media?v=bd1bdiurjwoh9pExternal Link (Duration: 00:01:21)

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ប្រាក់ចំណូលពីការងារច្រើនជាងមួយ។

ប្រសិនបើអ្នកជាអ្នកមានសិទ្ឋិស្នាក់នៅអូស្ត្រាលីដែលត្រូវបង់ពន្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុទាំងអស់ ឬមួយផ្នែក អ្នកអាចទាមទារកម្រិតប្រាក់ចំណូលដែលរួចផុតពីការបង់ពន្ធ។ នេះមានន័យថា និយោជករបស់អ្នកនឹងដកពន្ធតិចពីប្រាក់ចំណូលរបស់អ្នក។ 

ប្រសិនបើអ្នកមានការងារច្រើនជាងមួយក្នុងពេលតែមួយ អ្នកគួរទាមទារតែកម្រិតប្រាក់ចំណូលដែលរួចផុតពីការបង់ពន្ធពីនិយោជកម្នាក់ប៉ុណ្ណោះ ដើម្បីជៀសវាងការទទួលបានវិក្កយបត្រពន្ធនៅពេលអ្នកដាក់ការប្រកាសពន្ធរបស់អ្នក។ ជាទូទៅ អ្នកគួរទាមទារកម្រិតប្រាក់ចំណូលដែលរួចផុតពីការបង់ពន្ធ ពីការងារដែលផ្តល់ប្រាក់ចំណូលខ្ពស់បំផុតដល់
អ្នក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រាកដថាប្រាក់ចំណូលសរុបរបស់អ្នកសម្រាប់ឆ្នាំហិរញ្ញវត្ថុ ពីនិយោជកទាំងអស់របស់អ្នកនឹងមានចំនួន $18,200 ឬតិចជាងនេះ អ្នកអាចជ្រើសរើសដើម្បីទាមទារកម្រិតប្រាក់ចំណូលដែល
រួចផុតពីការបង់ពន្ធ ពីអ្នកបង់ប្រាក់ម្នាក់ៗ។ 

នៅពេលអ្នកដាក់ការប្រកាសពន្ធរបស់អ្នក អ្នកនឹងត្រូវរាយការណ៍ពីប្រាក់ចំណូលរបស់អ្នកទាំងអស់ និងចំនួនពន្ធដែលបានដកហូត។ យើងនឹងគណនាប្រាក់ចំណូលជាប់ពន្ធសរុបរបស់អ្នក ហើយត្រូវប្រាកដថាអ្នកបានបង់ពន្ធចំនួនត្រឹម
ត្រូវ។ 

និយោជិត ឬអ្នកម៉ៅការឯករាជ្យ

ភាពជានិយោជិត គឺមានលក្ខណៈខុសគ្នាពីអ្នកម៉ៅការឯករាជ្យ។

និយោជិតធ្វើការនៅក្នុងអាជីវកម្មរបស់បុគ្គលផ្សេងទៀត ចំណែកឯ អ្នកម៉ៅការឯករាជ្យ ជាធម្មតាជាអ្នកប្រកបមុខរបរដោយខ្លួនឯងនិងដំណើរការអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។

និយោជកខ្លះអាចចាត់ទុកអ្នកដោយខុសថាជាអ្នកម៉ៅការ ឬក៏លើកទឹកចិត្តអ្នកឱ្យរកលេខ ABN ដើម្បីព្យាយាម និងគេចពីទំនួលខុសត្រូវរបស់ពួកគេ។

មានតែអ្នកដែលធ្វើអាជីវកម្មទេដែលត្រូវការ ABN។ ប្រសិនបើនិយោជករបស់អ្នកបង់ប្រាក់ឱ្យអ្នកដោយខុសថាជាអ្នកម៉ៅការអ្នកអាចបាត់បង់ផលប្រយោជន៍ផ្សេងៗដូចខាងក្រោម៖

  • ការឈប់សម្រាកសម្រាប់ពេលឈឺ
  • ប្រាក់នៅថ្ងៃឈប់សម្រាក
  • ប្រាក់សោធននិវត្តន៍
  • ការធានារ៉ាប់រងការងារ(ការធានារ៉ាប់រង)

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ធ្វើការជាអ្នកម៉ៅការឯករាជ្យ

អ្នកម៉ៅការឯករាជ្យមានកាតព្វកិច្ចពន្ធ និងប្រាក់សោធននិវត្តន៍ចំពោះនិយោជិត។ អ្នកអាចធ្វើការជាអ្នកម៉ៅការឯករាជ្យទាំងជាបុគ្គល (អាជីវករទោល) ឬដោយការធ្វើការនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួន សហកម្មសិទ្ធិ ឬអាណតិ្តព្យាបាលភាព (trust)។ អ្នកក៏អាចហៅខ្លួនឯងថាជាអ្នកម៉ៅការបន្ត ឬ 'subbie' ផងដែរ។

ក្នុងនាមជាអ្នកម៉ៅការឯករាជ្យ អ្នកកំពុងចាប់ផ្តើម ឬដំណើរការអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះអ្នកត្រូវបង់ពន្ធផ្ទាល់ខ្លួន។

ផងដែរនោះ អ្នកក៏អាចត្រូវការ៖

  • លេខ ABN
  • ដើម្បីចុះបញ្ជីសម្រាប់ GST
  • ដើម្បីដឹងថាតើប្រាក់ចំណូលរបស់អ្នកស្ថិតនៅក្រោមបទបញ្ញតិ្តសម្រាប់ប្រាក់ចំណូលសេវាកម្មផ្ទាល់ខ្លួនឬអត់
  • ដើម្បីដាក់របាយការណ៍ប្រចាំឆ្នាំសម្រាប់ប្រាក់រកបានដែលជាប់ពន្ធ (TPAR)
  • ដើម្បីបង់ប្រាក់សោធននិវត្តន៍សម្រាប់កម្មករខ្លះ ឬទាំងអស់របស់អ្នក។

លើសពីនេះ ក្នុងនាមជាអ្នកម៉ៅការឯករាជ្យ អ្នក៖ 

  • មិនទទួលបានការឈប់សម្រាកដែលទទួលបៀវត្សរ៍ទេ ឧទាហរណ៍៖ សម្រាប់ពេលឈឺ ការសម្រាកឈប់ប្រចាំឆ្នាំ ការសម្រាកលំហែកាយ ឬការឈប់សម្រាកសម្រាប់ការបំពេញការងារបានយូរឆ្នាំ
  • ទទួលខុសត្រូវក្នុងការជួសជុលកំហុសរបស់អ្នកដោយចំណាយផ្ទាល់ខ្លួនរបស់អ្នក ហើយប្រហែលជាត្រូវបង់លើការចំណាយនានា ប្រសិនបើការងាររបស់អ្នកបណ្តាលឱ្យខូចខាត ឬរងរបួស
  • មានសិទ្ធិផ្ទេរ ឬចុះកិច្ចសន្យាបន្តការងារទៅឱ្យអ្នកដទៃ
  • នាំទៅកាន់ការងារទាំងអស់ ឬភាគច្រើននៃវត្ថុ (ប្រដាប់ប្រដាឧបករណ៍) ដែលអ្នកត្រូវការដើម្បីធ្វើកិច្ចការរបស់អ្នក។
  • ត្រូវទិញ ឬជួលឧបករណ៍ពាណិជ្ជកម្មរបស់អ្នក ឬឧបករណ៍ណាមួយដែលអ្នកត្រូវការដើម្បីធ្វើកិច្ចការនោះ។
  • អាចធ្វើការងារតាមវិធីណាមួយដែលអ្នកពេញចិត្ត ដរាបណាអ្នកបញ្ចប់ការងារតាមស្តង់ដារដែលបានព្រមព្រៀង ឬតាមលក្ខខណ្ឌជាក់លាក់ក្នុងកិច្ចសន្យា ឬកិច្ចព្រមព្រៀងរបស់អ្នក។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ធ្វើការជាអ្នកម៉ៅការឯករាជ្យ
https://tv.ato.gov.au/ato-tv/media?v=bd1bdiurjwoh9qExternal Link (Duration: 00:01:55)

សិទ្ធិនិងកាតព្វកិច្ចនៅកន្លែងធ្វើការ

មនុស្សទាំងអស់ដែលធ្វើការនៅក្នុងប្រទេសអូស្ត្រាលីមានសិទ្ធិ និងការការពារដូចគ្នានៅកន្លែងធ្វើការ។ អត្រាបៀវត្សរ៍អប្បបរមា និងលក្ខខណ្ឌកន្លែងធ្វើការត្រូវបានចែងដោយច្បាប់ប្រទេសអូស្ត្រាលី។

អាជ្ញាធរស៊ើបអង្កេតសមភាពការងារ (Fair Work Ombudsman) អាចផ្តល់ព័ត៌មាន និងដំបូន្មានអំពីសិទ្ធិ និងកាតព្វកិច្ចនៅកន្លែងធ្វើការរបស់អ្នក។ ពួកគេមានព័ត៌មាននេះជាភាសាផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការចាប់ផ្តើមប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រទេសអូស្រ្តាលី

នៅពេលអ្នកកំពុងចាប់ផ្តើមប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក (ជាភាសាអង់គ្លេស) អ្នកនឹងមានកាតព្វកិច្ចពន្ធនានា។ អ្នកប្រហែលជាអាចមានសិទ្ធិទាមទារការកាត់កងពន្ធខ្លះ សម្រាប់ការចំណាយលើអាជីវកម្មដើម្បីកាត់បន្ថយពន្ធរបស់
អ្នក។

ប្រសិនបើអ្នកជួលមនុស្សឱ្យធ្វើការសម្រាប់អ្នកនៅក្នុងអាជីវកម្មរបស់អ្នកអ្នកត្រូវបង់ពន្ធ និងប្រាក់សោធននិវត្តន៍ឱ្យពួកគេ។

ប្រសិនបើអ្នកមិនច្បាស់ពីអ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះទេ សូមសួរភ្នាក់ងារសេវាកម្មពន្ធដារដែលបានចុះបញ្ជីស្របច្បាប់ (registered tax agent) ឬទាក់ទងមកយើងដើម្បីសុំជំនួយ។

មុនពេលអ្នកចាប់ផ្តើមប្រកបអាជីវកម្មរបស់អ្នក

អ្នកចាំបាច់ត្រូវដឹង ថាតើអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីចាប់ផ្តើមប្រកបអាជីវកម្មឬអត់។ យើងមានព័ត៌មានជាភាសាអង់គ្លេស ដើម្បីជួយកំណត់ពីរឿងនេះ។

ប្រសិនបើអ្នកមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីចាប់ផ្តើមប្រកបអាជីវកម្ម អ្នកមានតម្រូវការផ្លូវច្បាប់នានាដូចជា៖

  • ការប្រាប់យើងឱ្យដឹងថាអ្នករកប្រាក់ចំណូលបានប៉ុន្មាន
  • ការរក្សាកំណត់ត្រាត្រឹមត្រូវ និងពេញលេញនៃប្រតិបត្តិការអាជីវកម្មរបស់អ្នក។
  • ការដាក់ និងការបង់កាតព្វកិច្ចពន្ធរបស់អ្នកទាន់ពេលវេលា។

ការជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក

មានអាជីវកម្ម 4 ប្រភេទសំខាន់ៗនៅក្នុងប្រទេសអូស្ត្រាលី៖

  • អាជីវករទោល
  • សហកម្មសិទ្ធិ
  • ក្រុមហ៊ុន និង
  • អាណតិ្តព្យាបាលភាព។

ទាំងនេះត្រូវបានគេហៅថា រចនាសម្ព័ន្ធអាជីវកម្ម (ជាភាសាអង់គ្លេស)។

រចនាសម្ព័ន្ធនីមួយៗមានពន្ធ និងបទបញ្ញតិ្តរាយការណ៍ខុសៗគ្នា។ ទាំងនេះប៉ះពាល់ដល់ចំនួនពន្ធដែលអ្នកបង់ និងអ្វីដែលកើតឡើងប្រសិនបើអ្នកក្នុងជំពាក់បំណុល។ អ្នកត្រូវការយល់ដឹងពីបទបញ្ញត្តិទាំងនេះ មុនពេលអ្នកជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក។

ការចាប់ផ្តើមប្រកបអាជីវកម្មរបស់អ្នក

ការចុះបញ្ជីអាជីវកម្មរបស់អ្នក

នៅពេលអ្នកចាប់ផ្តើមប្រកបអាជីវកម្ម អ្នកប្រហែលជាត្រូវការ៖

  • លេខ ABN
  • TFN (ប្រសិនបើអ្នកជាអាជីវករទោល អ្នកប្រើ TFN ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់អាជីវកម្មរបស់អ្នក ហើយប្រសិនបើអ្នកជ្រើសរើសរចនាសម្ព័ន្ធផ្សេង អ្នកនឹងត្រូវដាក់ពាក្យសុំ TFN)។

អាស្រ័យទៅលើចំនួនទឹកប្រាក់ដែលអ្នករកបាន ហើយថាតើអ្នកមាននិយោជិត ឬក៏អ្នកប្រហែលជាត្រូវការចុះបញ្ជីផងដែរសម្រាប់៖

  • GST
  • ការដកហូតពន្ឋទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន (PAYG)
  • ពន្ធលើប្រាក់បំណាច់បន្ថែម (FBT)

លេខអាជីវកម្មអូស្ត្រាលី (ABN)គឺជាលេខតែមួយគត់សម្រាប់អាជីវកម្មរបស់អ្នកដើម្បីប្រើប្រាស់នៅពេលទាក់ទងជាមួយអាជីវកម្មផ្សេងទៀត អតិថិជន រដ្ឋាភិបាល និងការិយាល័យពន្ធដារអូស្ត្រាលី(ATO)។

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិទទួលបាន ABN ទេ។ អ្នកប្រហែលជាត្រូវការវា ប្រសិនបើអ្នកកំពុងប្រកបអាជីវកម្ម។

ប្រសិនបើអ្នកមាន ABN អ្នកត្រូវតែដាក់បង្ហាញវានៅលើវិក្កយបត្ររបស់អ្នក។ ប្រសិនបើអ្នកមិនដាក់បង្ហាញវាទេ
អាជីវកម្មផ្សេងទៀតនឹងរក្សាទុកពន្ធច្រើនជាងធម្មតា ពីការទូទាត់ប្រាក់របស់ពួកគេដល់អ្នក ហើយបញ្ជូនពន្ធនោះមកឱ្យ
យើង។

វាឥតគិតថ្លៃដើម្បីទទួលបាន TFN។

ការចុះបញ្ជីសម្រាប់ពន្ធលើទំនិញ និងសេវាកម្ម (GST) ហើយនិងពន្ធផ្សេងទៀត

អ្នកប្រហែលជាត្រូវចុះបញ្ជីសម្រាប់ GST និងពន្ធផ្សេងទៀត អាស្រ័យទៅលើប្រភេទអាជីវកម្មដែលអ្នកកំពុងដំណើរ
ការ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការបង់បៀវត្សរ៍ឱ្យកម្មកររបស់អ្នក

ប្រសិនបើអាជីវកម្មរបស់អ្នកមាននិយោជិត ឬក៏អ្នកម៉ៅការ ទោះជាពួកគេជាក្រុមគ្រួសារក៏ដោយ គឺមានកិច្ចការបន្ថែមផ្សេងទៀតដែលអ្នកត្រូវធ្វើ។

ការបង់បៀវត្សរ៍ឱ្យនិយោជិត

នៅពេលអ្នកជួលនិយោជិត អ្នកត្រូវប្រាកដថាអ្នកកំពុងបំពេញកាតព្វកិច្ចពន្ធ និងប្រាក់សោធននិវត្តន៍។

សេចក្តីប្រកាស TFN

នៅថ្ងៃទីមួយដែលនិយោជិតចាប់ផ្តើមធ្វើការឱ្យអ្នក អ្នកត្រូវសុំឱ្យពួកគេបំពេញទម្រង់សេចក្តីប្រកាសលេខបញ្ជីពន្ធ។ ប្រសិនបើពួកគេមិនធ្វើទេអ្នកនឹងត្រូវដកពន្ធចេញពីប្រាក់បៀវត្សរ៍របស់ពួកគេក្នុងអត្រាខ្ពស់បំផុតហើយបញ្ជូនវាមក
យើង។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការដកហូតពន្ឋ PAYG

នៅពេលអ្នកមាននិយោជិត អ្នកត្រូវដកពន្ធពីបៀវត្សរ៍របស់ពួកគេ ហើយបញ្ជូនវាមកយើង។ នេះត្រូវបានគេហៅថា
ការដកហូតពន្ឋទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន (PAYG)។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការបង់ប្រាក់សោធននិវត្តន៍

នៅពេលអ្នកមាននិយោជិត អ្នកត្រូវបង់ប្រាក់វិភាគទានសោធននិវត្តន៍ ទៅឱ្យនិយោជិតដែលមានសិទ្ធិទទួល។ អ្នកបញ្ជូនប្រាក់នេះទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍របស់ពួកគេ។ នេះត្រូវបានគេហៅថា ’ការធានាលើប្រាក់សោធននិវត្តន៍’។ អ្នកត្រូវតែបង់ប្រាក់សោធននិវត្តន៍ឱ្យបុគ្គលិករបស់អ្នកពេញ ទាន់ពេល និងទៅក្នុងមូលនិធិត្រឹមត្រូវ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ប្រព័ន្ឋបញ្ជូនរបាយការណ៍បៀវត្សរ៍ដោយផ្ទាល់ទៅក្រសួងពន្ឋដារ (Single Touch Payroll) (STP)

ប្រព័ន្ឋបញ្ជូនរបាយការណ៍បៀវត្សរ៍ដោយផ្ទាល់ទៅក្រសួងពន្ឋដារ មានន័យថាអ្នកត្រូវប្រាប់យើងអំពីព័ត៌មានបៀវត្សរ៍
របស់និយោជិត រៀងរាល់ពេលដែលអ្នកបង់បៀវត្សរ៍ឱ្យពួកគេ។ អ្នកត្រូវរាយការណ៍៖

  • បៀវត្សរ៍ ឬក៏ប្រាក់ឈ្នួលដែលបានបង់
  • ពន្ធដែលបានដកហូត
  • ប្រាក់វិភាគទានសោធននិវត្តន៍

ពេលណា ហើយនិងវិធីដែលអ្នករាយការណ៍ គឺអាស្រ័យទៅលើចំនួននិយោជិតដែលអាជីវកម្មរបស់អ្នកមាន។

អ្នកអាចរកកម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្មពិសេសដែលនឹងជួយអ្នកក្នុងការរាយការណ៍ព័ត៌មាននេះមកយើង។ មានផលិតផលកម្មវិធីកុំព្យូទ័រដែលមានតម្លៃទាប និងមិនគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការបង់ប្រាក់ឱ្យអ្នកម៉ៅការឯករាជ្យ

ប្រសិនបើអ្នកជួលអ្នកម៉ៅការធ្វើការឱ្យអាជីវកម្មរបស់អ្នក មានបទបញ្ញតិ្តស្តីពីពន្ធ និងប្រាក់សោធននិវត្តន៍ខុសគ្នាមួយ
ចំនួន។ វាជាការសំខាន់ដើម្បីយល់ដឹងពីភាពខុសគ្នារវាងនិយោជិត និងអ្នកម៉ៅការ។

ក្នុងកាលៈទេសៈខ្លះ អ្នកត្រូវតែបង់បៀវត្សរ៍សម្រាប់អ្នកម៉ៅការឯករាជ្យ ដែលត្រូវបានចាត់ទុកថាជានិយោជិតសម្រាប់គោលបំណងប្រាក់សោធននិវត្តន៍។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការរាយការណ៍ និងការបង់ពន្ធ

ប្រសិនបើអ្នកធ្វើអាជីវកម្ម អ្នកនឹងត្រូវបង់ពន្ធទៅលើប្រាក់ដែលអាជីវកម្មរបស់អ្នករកបាន។ អ្នកក៏នឹងត្រូវបង់ប្រាក់ដែលអ្នកប្រមូលបានក្នុងនាមរដ្ឋាភិបាល និងបុគ្គលិករបស់អ្នកផងដែរ។ ប្រភេទនៃការប្រកាសពន្ធដែលអ្នកដាក់ គឺអាស្រ័យទៅលើរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក។ អ្នកក៏អាចត្រូវដាក់របាយការណ៍សកម្មភាពអាជីវកម្មផងដែរ។ វាជាការសំខាន់ណាស់ដែលត្រូវដាក់ និងបង់ប្រាក់មុនថ្ងៃកំណត់។

ការប្រកាសពន្ធរបស់អ្នក

ការប្រកាសពន្ធរបស់អ្នកប្រាប់យើងអំពី៖

  • ចំនួនទឹកប្រាក់ដែលអាជីវកម្មរបស់អ្នកបានរកបាន
  • ចំនួនពន្ធដែលអ្នកបានបង់។

ជាមួយនឹងអាជីវកម្ម អ្នកត្រូវតែដាក់ការប្រកាសពន្ធជារៀងរាល់ឆ្នាំ។

ប្រសិនបើអ្នកបានបង្កើតអាជីវកម្មរបស់អ្នកជាអាជីវករទោល អ្នកនឹងប្រើការប្រកាសពន្ធផ្ទាល់ខ្លួនរបស់អ្នកដើម្បីដាក់ព័ត៌មានពន្ធលើអាជីវកម្មរបស់អ្នក។

ប្រសិនបើអ្នកបានបង្កើតអាជីវកម្មរបស់អ្នក ជាសហកម្មសិទ្ធិ ក្រុមហ៊ុន ឬក៏អាណត្តិព្យាបាលភាព អ្នកប្រើប្រភេទនៃការប្រកាសពន្ធខុសពីនេះសម្រាប់តែអាជីវកម្មរបស់អ្នកប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

របាយការណ៍សកម្មភាពអាជីវកម្ម

របាយការណ៍សកម្មភាពអាជីវកម្ម (BAS) គឺខុសគ្នាពីការប្រកាសពន្ធ។ BAS របស់អ្នកនឹងជួយអ្នករាយការណ៍ និងបង់ពន្ធដូចជា៖

  • ពន្ធលើទំនិញ និងសេវា (GST)
  • ការបង់ជាបណ្តាក់នៃពន្ឋដែលបានដកហូតទៅតាមចំនួនប្រាក់ចំណូលដែលអ្នករកបាន (PAYG)
  • ការដកហូតពន្ធ PAYG

នៅពេលអ្នកចុះបញ្ជីម្រាប់ ABN និង GST យើងនឹងផ្ញើ BAS ឱ្យអ្នកដោយស្វ័យប្រវត្តិ នៅពេលដល់ពេលដាក់របាយការណ៍។

ទោះបីជាអ្នកមិនមានអ្វីដែលត្រូវរាយការណ៍នៅក្នុង BAS របស់អ្នកក៏ដោយ អ្នកនឹងត្រូវដាក់ BAS 'nil' (សូន្យ) តាមកាលបរិច្ឆេទកំណត់។

វាមានសារៈសំខាន់ណាស់ក្នុងការដាក់ និងបង់ប្រាក់ BAS របស់អ្នកទាន់ពេល។ អ្នកប្រហែលជាត្រូវដាក់រៀងរាល់បីខែ ប្រចាំខែ ឬប្រចាំឆ្នាំ អាស្រ័យលើវដ្តរាយការណ៍ និងការបង់ប្រាក់របស់អ្នក។ ប្រសិនបើអ្នកពិបាកក្នុងការបង់ប្រាក់ សូមទាក់ទងមកយើង ឬអ្នកជំនាញផ្នែកពន្ធដាររបស់អ្នក ដើម្បីទទួលបានជំនួយក្នុងការឡប់មកដូចដើមវិញនៅពេលដាក់របាយការណ៍បន្ទាប់របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការទាមទារការកាត់កងពន្ធ និងសម្បទាន

ប្រសិនបើអ្នកចំណាយប្រាក់ទៅលើការចំណាយសម្រាប់អាជីវកម្មរបស់អ្នក អ្នកអាចទាមទារការកាត់កងពន្ធ។ នេះមានន័យថាអ្នកបង់ពន្ធតិចជាង។

អាជីវកម្មខ្លះអាចមានសិទ្ធិទទួលសម្បទានពន្ធ ការទូទាត់ពន្ធ ឬក៏ប្រាក់បង្វិលមកវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការរារាំងវិក្កយបត្រពន្ធ

ប្រសិនបើអ្នកទទួលបានវិក្កយបត្រពន្ធ អ្នកត្រូវបង់ចំនួនពេញ និងទាន់ពេលវេលា ដើម្បីជៀសវាងការគិតការប្រាក់
ទូទៅ។

មានរឿងមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីកំណត់ខ្លួនអ្នកឱ្យទទួលបានជោគជ័យ និងជួយរារាំងវិក្កយបត្រពន្ធ។ នៅពេលអ្នកបើកអាជីវកម្ម មានប្រាក់ដែលជាកម្មសិទ្ធិរបស់អ្នក និងប្រាក់ដែលអ្នកប្រមូលបានក្នុងនាមរដ្ឋាភិបាល និងបុគ្គលិករបស់អ្នក។ អ្នកគួរតែបង្កើតគណនីធនាគារដាច់ដោយឡែកមួយសម្រាប់៖  

  • GST
  • ការដកហូតពន្ឋ PAYG
  • ប្រាក់សោធននិវត្តន៍របស់បុគ្គលិករបស់អ្នក។

ការប្រើប្រាស់គណនីធនាគារដាច់ដោយឡែកមួយ នឹងអនុញ្ញាតឱ្យអ្នកតាមដានហិរញ្ញវត្ថុរបស់អ្នក និងជួយអ្នកឱ្យបង់ពន្ធរបស់អ្នកបានពេញលេញ និងទាន់ពេលវេលា។ កុំប្រើវាសម្រាប់អាជីវកម្មរបស់អ្នក' លំហូរសាច់ប្រាក់ (ជាភាសាអង់គ្លេស)។

ការរក្សាកំណត់ត្រាអាជីវកម្ម

ការរក្សាកំណត់ត្រាគឺមានសារៈសំខាន់ដល់ការប្រកបអាជីវកម្មរបស់អ្នកឱ្យបានត្រឹមត្រូវ។ អ្នកត្រូវរក្សាកំណត់ត្រាខ្លះ
ឱ្យបានយ៉ាងតិច 5 ឆ្នាំ។ ការរក្សាកំណត់ត្រាត្រឹមត្រូវក៏អាចជួយអ្នកក្នុងការ៖

  • ដឹងថាតើអាជីវកម្មរបស់អ្នកចំណេញ ឬខាត
  • តាមដានប្រាក់ចំណូល និងការចំណាយរបស់អ្នក
  • បង្ហាញធនាគារ ឬផ្តល់ប្រាក់កម្ចីអំពីស្ថានភាពហិរញ្ញវត្ថុអាជីវកម្មរបស់អ្នក។

ការដាក់ការប្រកាសពន្ធរបស់អ្នក

រៀងរាល់ឆ្នាំ មនុស្សភាគច្រើនត្រូវបំពេញការប្រកាសពន្ធ ហើយដាក់វាជាមួយយើង។ នៅក្នុងការប្រកាសពន្ធរបស់អ្នក អ្នកប្រាប់យើងអំពីប្រាក់ចំណូលទាំងអស់និងការកាត់កងពន្ធរបស់អ្នកសម្រាប់ឆ្នាំនោះ។

យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនា ថាតើអ្នកត្រូវបង់ពន្ធបន្ថែម ឬក៏អ្នកបានប្រាក់មកវិញ (ការសងប្រាក់ពន្ធមកវិញ)។

ការប្រកាសពន្ធគឺគ្រប់ដណ្តប់ឆ្នាំសារពើពន្ធ ដោយគិតពីថ្ងៃទី 1 ខែកក្កដាដល់ថ្ងៃទី 30 ខែមិថុនា។ ប្រសិនបើអ្នកដាក់ការប្រកាសពន្ធដោយខ្លួនឯង អ្នកត្រូវការផ្ញើដាក់វាជាមួយយើងឱ្យបានមុនថ្ងៃទី 31 ខែតុលា។

ប្រសិនបើអ្នកចង់បានជំនួយដោយមិនគិតថ្លៃក្នុងការបំពេញការប្រកាសពន្ធរបស់អ្នក ហើយអ្នកមានប្រាក់ចំណូលទាប អ្នកស្ម័គ្រចិត្តជួយធ្វើពន្ធដែលបានទទួលការបណ្តុះបណ្តាល របស់យើងអាចជួយអ្នកបាន។

ប្រសិនបើអ្នកកំពុងប្រើប្រាស់ភ្នាក់ងារសេវាកម្មពន្ធដារ អ្នកត្រូវទាក់ទងពួកគេឱ្យបានមុនថ្ងៃទី 31 ខែតុលា។ អ្នកគួរ
ពិនិត្យមើលថា ភ្នាក់ងារសេវាកម្មពន្ធដាររបស់អ្នកបានចុះបញ្ជីស្របច្បាប់ឬអត់។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការធ្វើការទូទាត់ពន្ធលើកដំបូងរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4o7591External Link (Duration: 00:01:07)

តើនរណាត្រូវដាក់ការប្រកាសពន្ធ?

មនុស្សភាគច្រើនត្រូវបំពេញការប្រកាសពន្ធ ហើយដាក់ពាក្យវាជាមួយនឹង ATO រៀងរាល់ឆ្នាំ។ ហេតុផលដែលអ្នកត្រូវការដាក់ការប្រកាសពន្ធអាចរួមមាន ប្រសិនបើអ្នក៖ 

  • មានពន្ធណាមួយដែលបានដកហូត (កាត់ទុក) ពីប្រាក់ចំណូលដែលអ្នកបានទទួល
  • ជាអ្នកមានសិទ្ឋិស្នាក់នៅអូស្ត្រាលី ហើយប្រាក់ចំណូលជាប់ពន្ធរបស់អ្នកគឺច្រើនជាងកម្រិតប្រាក់ចំណូលដែលរួចផុតពីការបង់ពន្ធ ($18,200)
  • ចង់ទាមទារការកាត់កងពន្ធណាមួយ
  • បង់ ឬទទួលប្រាក់ជំនួយឧបត្ថម្ភកូន
  • បានទទួលប្រាក់ចំណូលពីអាជីវកម្ម ការវិនិយោគ ឬពីបរទេស 
  • កំពុងចាកចេញពីប្រទេសអូស្ត្រាលី ឬរស់នៅក្រៅប្រទេស ហើយមានកម្ចីគាំទ្រការសិក្សា ឬការបណ្តុះបណ្តាល។ 

ប្រសិនបើអ្នកមិនប្រាកដទេ យើងមាន ឧបករណ៍ ជាភាសាអង់គ្លេសដើម្បីជួយអ្នក។  

ហេតុអ្វីបានជាខ្ញុំត្រូវដាក់ការប្រកាសពន្ធ?

ATO ត្រូវការដឹងថាតើអ្នករកប្រាក់បានប្រាក់ប៉ុន្មាន (ប្រាក់ចំណូល) នៅក្នុងអំឡុងឆ្នាំសារពើពន្ធ ហើយថាតើការកាត់កងពន្ធ (deductions) អ្វីខ្លះដែលអ្នកអាចទាមទារ។ ព័ត៌មាននេះប្រាប់ទៅពួកគេថាតើអ្នកត្រូវបង់ពន្ធបន្ថែម (វិក្កយបត្រពន្ធ - a tax bill) ឬក៏អ្នកត្រូវទទួលបានប្រាក់មកវិញ (ការសងប្រាក់ពន្ធមកវិញ - a tax refund)។

ឆ្នាំសារពើពន្ធ គឺពីថ្ងៃទី 1 ខែកក្កដា ដល់ថ្ងៃទី 30 ខែមិថុនា។

តើពេលណាខ្ញុំត្រូវដាក់ការប្រកាសពន្ធរបស់ខ្ញុំ?

ប្រសិនបើអ្នកដាក់ការប្រកាសពន្ធដោយខ្លួនឯង អ្នកត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី 31 ខែតុលា រៀងរាល់ឆ្នាំ។

ប្រសិនបើភ្នាក់ងារសេវាកម្មពន្ធដារដែលបានចុះបញ្ជីស្របច្បាប់ជួយអ្នក អ្នកត្រូវចាប់ផ្ដើមធ្វើការជាមួយពួកគេមុនថ្ងៃទី 31 ខែតុលា។

តើខ្ញុំដាក់ការប្រកាសពន្ធដោយរបៀបណា?

ប្រសិនបើអ្នកដាក់ការប្រកាសពន្ធដោយខ្លួនឯង អ្នកអាច ដាក់វាតាមអនឡាញដោយប្រើ myTax (ជាភាសាអង់គ្លេស)។

ប្រសិនបើអ្នកប្រើភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីស្របច្បាប់ អ្នកគួរតែធ្វើការណាត់មួយដើម្បីពិគ្រោះជួបជាមួយពួកគេ។

តើព័ត៌មានអ្វីខ្លះដែលខ្ញុំត្រូវការសម្រាប់ធ្វើរបាយការណ៍ពន្ធដាររបស់ខ្ញុំ?

អ្នកនឹងត្រូវការ៖

  • TFN
  • ព័ត៌មានលម្អិតនៃគណនីធនាគាររបស់អ្នក ក្នុងករណីដែលគេត្រូវផ្ទេរប្រាក់ទៅមកឱ្យអ្នកវិញ
  • ប្រាក់ចំណូល - ដើម្បីបញ្ជាក់ពីប្រាក់ ដែលអ្នករកបាន    
    • របាយការណ៍ប្រាក់ចំណូលពីគ្រប់និយោជកទាំងអស់របស់អ្នក
    • របាយការណ៍សង្ខេបលើប្រាក់ចំណូលពី Centrelink
  • ការកាត់កងពន្ធ និងការចំណាយផ្សេងៗ - ដើម្បីបញ្ជាក់ពីការកាត់កងពន្ធណាមួយដែលកំពុងអ្នកទាមទារ    
    • បង្កាន់ដៃសម្រាប់ការចំណាយផ្សេងៗទាក់ទងនឹងការងារ ការបរិច្ចាគ ឬអំណោយផ្សេងៗ

ប្រសិនបើអ្នកកំពុងដាក់ការប្រកាសពន្ធរបស់អ្នកតាមអនឡាញដោយប្រើ myTax អ្នកនឹងត្រូវការ បង្កើតគណនី myGov ហើយភ្ជាប់ទៅ ATO (ជាភាសាអង់គ្លេស)។

និយោជក ធនាគារ និងអាជីវកម្មផ្សេងទៀតដូចជាមូលនិធិសុខភាពផ្តល់ព័ត៌មានលម្អិតដល់ ATO អំពីមនុស្សដែលពួកគេធ្វើការជាមួយ។ ប្រសិនបើអ្នករង់ចាំរហូតដល់ចុងខែកក្កដា ATO រួមបញ្ចូលព័ត៌មានលម្អិតទាំងនេះនៅក្នុងការប្រកាសពន្ធរបស់អ្នកសម្រាប់អ្នក។ ការធ្វើដូចនេះ ធ្វើឱ្យការដាក់ការប្រកាសពន្ធរបស់អ្នករបស់អ្នកកាន់តែលឿន និងស្រួល។ អ្នកនឹងត្រូវពិនិត្យមើលថាព័ត៌មានវាមត្រូវ ហើយដាក់បន្ថែមអ្វីដែលបាត់។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការធ្វើការទូទាត់ពន្ធលើកដំបូងរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4o77jiExternal Link (Duration: 00:03:14)

 តើប្រាក់ចំណូលអ្វីខ្លះដែលខ្ញុំត្រូវដាក់បញ្ចូល?

អ្នកត្រូវតែដាក់បញ្ចូលនូវរាល់ប្រាក់ចំណូលទាំងអស់ដែលអ្នកទទួលបាននៅក្នុងអំឡុងឆ្នាំសារពើពន្ធ។ នេះមានន័យថា ប្រាក់ដែលអ្នករកបានពីគ្រប់ការងារទាំងអស់ រួមមាន៖

  • ការងារពេញពេល
  • ការងារមិនពេញពេល
  • ការងារមិនជាប់លាប់ ឬការងារម្ដងម្កាល
  • ការងារប្រកបមុខរបរដោយខ្លួនឯង
  • ការងារបានលុយសុទ្ធ។

អ្នកក៏ត្រូវរួមបញ្ចូលផងដែរនូវប្រាក់ដែលរកបានតាមវិធីផ្សេងៗទៀត រួមមាន៖

  • ការប្រាក់ដែលទទួលបានពីគណនីធនាគារ
  • ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល (ឧទាហរណ៍ ពី Centrelink)
  • កម្មសិទ្ធិអចលនទ្រព្យដាក់ជួល
  • ប្រាក់ចំណូល និងការវិនិយោគក្រៅប្រទេស
  • ភាគលាភពីទីផ្សារភាគហ៊ុន
  • ការចែកចាយពីសហកម្មសិទ្ធិ និងអាណតិ្តព្យាបាលភាព

ទោះជាអ្នករកប្រាក់ចំណូលទាំងនោះដោយរបៀបណាក៏ដោយ សូមចងចាំថា អ្នកត្រូវដាក់បញ្ចូលវានៅក្នុងការប្រកាសពន្ធរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

តើការកាត់កងពន្ធអ្វីខ្លះដែលខ្ញុំអាចទាមទារ?

អ្នកអាចទាមទារការកាត់កងពន្ធ សម្រាប់ចំណាយខ្លះទាក់ទងនឹងការងាររបស់អ្នក។ ការកាត់កងពន្ធទូទៅ រួមមាន៖

  • ការចំណាយលើរថយន្ត ការដឹកជញ្ជូន និងការធ្វើដំណើរ
  • ឧបករណ៍ កុំព្យូទ័រ និងរបស់របរប្រើប្រាស់សម្រាប់ការងារ
  • ការចំណាយលើសម្លៀកបំពាក់ និងបោកគក់
  • ការចំណាយសម្រាប់ការធ្វើការងារពីផ្ទះ
  • ចំណាយទាក់ទងនឹងការអប់រំបំប៉នចំណេះខ្លួនឯង

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

អ្នកត្រូវតែអាចបង្ហាញនូវកំណត់ត្រានានា ឧទាហរហ៍ បង្កាន់ដៃ សម្រាប់រាល់ការកាត់កងពន្ធដែលអ្នកទាមទារ។ អ្នកត្រូវតែរក្សាទុកកំណត់ត្រាទាំងនេះសម្រាប់រយៈពេលយ៉ាងតិច 5 ឆ្នាំ។ ATO អាចស្នើសុំឱ្យអ្នកបង្ហាញនូវកំណត់ត្រាទាំងនេះបាននៅគ្រប់ពេលវេលា។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការធ្វើការទូទាត់ពន្ធលើកដំបូងរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4o765dExternal Link (Duration: 00:02:14)

 តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំដាក់ការប្រកាសពន្ធ?

ការប្រកាសពន្ធភាគច្រើនដែលដាក់តាមអនឡាញ ត្រូវបានដំណើរការក្នុងរយៈពេល 2 សប្តាហ៍។ ប្រសិនបើការប្រកាសពន្ធរបស់អ្នកត្រូវការដំណើរការដោយដៃ វាអាចចំណាយពេលយូរជាងនេះ។ អ្នកអាចពិនិត្យមើលស្ថានភាពតាមរយៈគណនី myGov របស់អ្នក។ បន្ទាប់ពីការប្រកាសពន្ធរបស់អ្នកបានដំណើរការហើយ ATO នឹងផ្ញើការជូនដំណឹងអំពីការវាយតម្លៃទៅកាន់ប្រអប់សំបុត្រ myGov របស់អ្នក។ វានឹងបង្ហាញថាតើអ្នកទទួលបានប្រាក់សងមកវិញ ឬក៏អ្នកមានវិក្កយបត្រពន្ធដែលត្រូវបង់។

ប្រសិនបើអ្នកទទួលបានវិក្កយបត្រពន្ធ សូមបង់វាឱ្យបានទាន់កាលបរិច្ឆេទកំណត់លើការជូនដំណឹងអំពីការវាយតម្លៃរបស់អ្នក។

ការបង់វិក្កយបត្រពន្ធរបស់អ្នក

ATO ផ្តល់ជូនវិធីបង់ប្រាក់ផ្សេងៗគ្នា ដើម្បីបង់វិក្កយបត្រពន្ធរបស់អ្នក។ មធ្យោបាយងាយស្រួល ហើយមានសុវត្ថិភាពបំផុតក្នុងការបង់គឺជាមួយ BPAY® ឬសេវាកម្មអនឡាញរបស់យើង។

ប្រសិនបើអ្នកមិនអាចបង់វិក្កយបត្រពន្ធរបស់អ្នកចំនួនពេញ និងទាន់ពេលទេ នោះមាន ជម្រើសគាំទ្រដែលអាចផ្តល់
ជូន (ជាភាសាអង់គ្លេស) ។ អ្នកប្រហែលជាអាចរៀបចំ គម្រោងបង់ប្រាក់ (ជាភាសាអង់គ្លេស) ដោយប្រើសេវាកម្មអនឡាញរបស់យើង។ ការបង់សងសម្រាប់ផែនការបង់ប្រាក់គួរតែបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លីបំផុតដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការគិតការប្រាក់។ ប្រសិនបើអ្នកត្រូវការការគាមទ្របន្ថែម សូមទាក់ទងមកយើង ឬអ្នកជំនាញផ្នែកពន្ធដាររបស់អ្នកមុនថ្ងៃកំណត់។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការបង់វិក្កយបត្រពន្ធរបស់អ្នក
https://tv.ato.gov.au/ato-tv/media?v=bd1bdiurjwoh9bExternal Link (Duration: 00:00:42)

ហេតុអ្វីប្រាក់សោធននិវត្តន៍មានសារៈសំខាន់

ប្រាក់សោធននិវត្តន៍ ឬ super គឺជាប្រាក់ដែលទុកដោយឡែកនៅអំឡុងជីវិតការងាររបស់អ្នក ដើម្បីផ្គត់ផ្គង់សម្រាប់ការចូលនិវត្តរបស់អ្នក។ ប្រាក់សោធននិវត្តន៍គឺជាប្រាក់ដែលនិយោជករបស់អ្នកបង់ពីលើប្រាក់ចំណូលធម្មតារបស់អ្នក ទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍ ដែលអ្នកអាចជ្រើសរើសបាន។ អ្នកក៏អាចរួមចំណែកដល់ប្រាក់សោធននិវត្តន៍របស់អ្នកផងដែរ។

ប្រាក់សោធននិវត្តន៍មានសារៈសំខាន់ពីព្រោះអ្នកសន្សំបានកាន់តែច្រើន អ្នកនឹងមានប្រាក់កាន់តែច្រើនសម្រាប់ការចូលនិវត្តន៍របស់អ្នក។ វាអាចជាទ្រព្យសម្បត្តិដ៏ធំបំផុតមួយ ដែលអ្នកនឹងប្រមូលសន្សំក្នុងជីវិតរបស់អ្នក។

មានកម្រិតអាយុសម្រាប់ពេលណាដែលអ្នកអាចបើកយកប្រាក់សោធននិវត្តន៍របស់អ្នកបាន។ អ្នកអាចដកប្រាក់សោធននិវត្តន៍របស់អ្នក នៅពេលដែលអ្នក៖

  • ឈានដល់អាយុរក្សាទុក និងចូលនិវត្តន៍
  • បំពេញតាមតម្រូវការអនុញ្ញាតឱ្យបញ្ចេញមុនពេលកំណត់ ឬ
  • អាយុ 65 ឆ្នាំ (ទោះបីជាអ្នកមិនទាន់ចូលនិវត្តន៍ក្តី)

សូមប្រុងប្រយ័ត្នប្រសិនបើអ្នកណាម្នាក់ស្នើសុំផ្តល់ជំនួយដល់អ្នក ដើម្បីដកប្រាក់សោធននិវត្តន៍របស់អ្នកមុនពេល
កំណត់។ វាអាចខុសច្បាប់ ឬជាការឆបោក។

ប្រសិនបើអ្នកកំពុងធ្វើការនៅក្នុងប្រទេសអូស្ត្រាលីក្រោមទិដ្ឋាការបណ្តោះអាសន្ន ហើយអ្នកវិលត្រឡប់ទៅផ្ទះវិញ
អ្នកអាចបើកយកប្រាក់សោធននិវត្តន៍របស់អ្នកបាន។ នេះត្រូវបានគេហៅថា ការបង់ប្រាក់សោធននិវត្តន៍នៅពេលចាកចេញពីប្រទេសអូស្ត្រាលី(DASP)។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

រក្សាសុវត្ថិភាពពីការឆបោក

ការឆបោកត្រូវបានរៀបចំឡើងដើម្បីបញ្ឆោតអ្នកឱ្យ៖

  • ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (ដូចជា TFN របស់អ្នក ការចុះឈ្មោះចូលគណនី myGov, ព័ត៌មានសម្គាល់ខ្លួន
    ឬព័ត៌មានលម្អិតគណនីធនាគារ)
  • ការបង់ប្រាក់។

នេះគឺជាដំបូន្មានងាយៗដើម្បីជៀសវាងការឆបោក៖

  1. កុំចុចលើតំណភ្ជាប់ណាមួយ ឬបើកឯកសារភ្ជាប់ណាមួយនៅក្នុងអ៊ីមែល និងសារ SMS ទោះបីជាសារនោះហាក់បីដូចជាមកពីយើងក៏ដោយ។
  2. សូមគិតឱ្យបានពីរដងមុននឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនរណាម្នាក់ ជាពិសេសតាមរយៈ
    ទូរសព្ទ ឬជាលាយលក្ខណ៍អក្សរ។
  3. កុំចែកចាយព័ត៌មានលម្អិតនៃការចុះឈ្មោះចូលគណនី myGov របស់អ្នកទៅឱ្យអ្នកណាម្នាក់ឱ្យសោះ រួមទាំងភ្នាក់ងារសេវាកម្មពន្ធដារដែលបានចុះបញ្ជីស្របច្បាប់របស់អ្នក។
  4. កុំឱ្យមិត្តភក្តិ ឬក៏សមាជិកគ្រួសាររបស់អ្នកប្រើ TFN របស់អ្នក។
  5. កុំចែករំលែកពាក្យសម្ងាត់អនឡាញរបស់អ្នក ជាមួយនរណាម្នាក់ ហើយត្រូវប្រាកដថាអ្នកផ្លាស់ប្តូរវាជាញឹកញាប់។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

ការទទួលបានជំនួយ

ប្រសិនបើអ្នកត្រូវការជំនួយទាក់ទនងនឹងពន្ធ ឬប្រាក់សោធននិវត្តន៍របស់អ្នក សូមហៅទូរសព្ទមកយើងតាមលេខ៖

  • 13 28 61 – សម្រាប់សំណួរផ្ទាល់ខ្លួន
  • 13 28 66 – សម្រាប់សំណួរទាក់ទងនឹងអាជីវកម្ម
  • 13 10 20 – សម្រាប់សំណួរទាក់ទងនឹងប្រាក់សោធននិវត្តន៍

ប្រសិនបើអ្នកចង់និយាយជាមួយយើងជាភាសាផ្សេងពីភាសាអង់គ្លេសសូមហៅទូរសព្ទមកយើងដោយប្រើសេវាបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ តាមលេខ13 14 50

យើងលើកទឹកចិត្តអ្នកឱ្យទាក់ទងមកយើងជាមុន ដើម្បីឱ្យយើងអាចធ្វើការជាមួយអ្នក – វាមិនដែលយឺតពេលនោះទេក្នុងការសុំជំនួយពីយើងទេ។

តើអ្វីត្រូវរំពឹងនៅពេលអ្នកហៅទូរសព្ទមកយើង

អ្នកគួរតែមាន TFN ឬ ABN របស់អ្នករួចរាល់នៅពេលអ្នកហៅទូរសព្ទ។

នៅពេលអ្នកនិយាយជាមួយអ្នកតំណាងសេវាអថិតិជន ពួកគេអាចសួរអ្នកនូវសំណួរមួយចំនួនដើម្បីជួយកំណត់អត្តសញ្ញាណអ្នក។ នេះជួយការពារកំណត់ត្រាពន្ធផ្ទាល់ខ្លួនរបស់អ្នក។

យើងមិនអាចផ្តល់ដល់អ្នកនូវព័ត៌មានអំពីអ្នកណាផ្សេងទេ ទោះជាពួកគេជាក្រុមគ្រួសារក៏ដោយ។ ប្រសិនបើអ្នកកំពុងជួយមិត្តភក្តិ ឬក៏សមាជិកគ្រួសារ ពួកគេត្រូវនៅជាមួយអ្នកនៅពេលហៅទូរសព្ទ លុះត្រាតែអ្នកត្រូវបានកត់ត្រាថាជា
’អ្នកតំណាងដែលបានអនុញ្ញាត’ របស់ពួកគេនៅក្នុងប្រព័ន្ធរបស់យើង។

ពេញចិត្តចង់ស្ដាប់ឬ?

Media: ការរកជំនួយ
https://tv.ato.gov.au/ato-tv/media?v=bd1bdiud4o611cExternal Link (Duration: 00:01:34)

 ធនធាន

មានធនធានជាច្រើនទៀតដែលអាចរកបានដើម្បីជួយអ្នកជាមួយនឹងពន្ធ និងប្រាក់សោធននិវត្តន៍របស់អ្នក ៖

ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។
Authorised by the Australian Government, Canberra.

QC61269